ទីបំផុតការប្រកួត ការចងចាំលំដាប់ថ្នាក់ពិភពពលោក ត្រូវបានបញ្ចប់ហើយ អច្ឆរិយកម្ពុជាលោក ហុង ភារិន ក៏បានបង្ហោះសារអំពីការប្រកួតដោយលទ្ធផលនោះវិញគឺ…

ប្រិយមិត្ត​បាន​ស្គាល់​រួចមកហេីយ​ និស្សិត ហុង ភារិន ដែលបានបង្ហាញសមត្ថភាព និងទេពកោសល្យនៃការចងចាំរបស់ខ្លួន នៅក្នុងកម្មវិធីបញ្ចេញសមត្ថភាពរបស់ទូរទស្សន៍ថៃ «Super 100» ដោយទទួលបានការកោតសរសើរ និងគាំទ្រយ៉ាងខ្លាំងពីគណៈកម្មការ ក៏ដូចជាមហាជនជាច្រើន ទាំងក្នុងប្រទេស និងក្រៅប្រទេស ហើយត្រូវបានមហាជនទូទៅប្រសិទ្ធនាមជា «អច្ឆរិយកម្ពុជា» នោះ បា​នចូលរួមប្រកួត​នៅក្នុង​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ។

គូសបញ្ជាក់​ដែរថា​ ចំពោះ​កម្មវិធី​ប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ នឹងរៀបឡេីង​នៅក្នុង​ក្រុង​ អ៊ូហាន​ ប្រទេស​ចិន​ ដែល​មាន​ការ​ចូលរួម​ពី​បេក្ខជន​ប្រមាណ​ជាង​៥០០នាក់​មកពី​ប្រទេស​ជាច្រើន​ជុំវិញ​ពិភពលោក​ កម្មវិធី​ប្រកួត​​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី៥​ ខែ​ធ្នូ​ ដល់​ថ្ងៃ​ទី​៧​ ខែ​ធ្នូ​ខាងមុខ​នេះ​ ដែលមាន​រយៈពេល​៣ថ្ងៃ​ ។

ជាមួយ​គ្នានេះ​ដែរ​ លោក​ ហុង​ ភារិន«អច្ឆរិយកម្ពុជា»​ ដែលនៅមុន​ពេល​ប្រលង​១ថ្ងៃ​ ធ្លាប់​បានមាន​ការ​បញ្ជាក់​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ ដោយមានការរៀបរាប់ទាំងស្រុងថា៖«បេក្ខជនទាំងអស់ត្រូវឆ្លងកាត់​ ១០​វិញ្ញាសារ ដែលសុទ្ធតែជាភាសាអង់គ្លេសទាំងអស់ លេីកលែងតែ​ចាំសន្លឹកបៀរ​ ចាំតួលេខ​ និងចាំលេខកូដកុំព្យូទ័រ។ ការប្រកួតមានរយៈពេល៣ថ្ងៃ។

ទន្ទឹម​នឹង​នេះ​ដែរ​ ក៏មាននិស្សិត​កម្ពុជា​នៅ​ក្រុង​អ៊ូហាន​ ប្រទេស​ចិន​​ជាច្រើន​ បានរងចាំទទួល​ស្វាគមន៍​ ក៏ដូចជា​​​ចូលរួម​លើក​ទឹកចិត្ត​ប្អូនប្រុស ​ហុង​ភារិន​ អោយមាន​កំលាំង​ចិត្ត​ក្នុង​ការ​ដណ្ដើម​យក​ជ័យ​ជម្នះ​ជូន​ដល់​ប្រទេសជាតិ​ផងដែរ​។ យ៉ាង​ណា​មិញ​ នៅ​មុន​នេះ​បន្តិច​ លោក​ ហុង​ ភារិន​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​នៅលេី​ទំព័រ​ហ្វេសបុក​របស់​ខ្លួន​ថា៖

«3 ថ្ងៃ​ ត្រូវបានបញ្ចប់​ ហត់មិនធម្មតា​។ ៥២០នាក់​ដែលចូលរួមប្រកួតសុទ្ធតែអ្នកខ្លាំងលំដាប់ពិភពលោកពិតៗ​ មិនសរសេីរមិនបាន។ គ្មាននរណាអាចយកឈ្នះនារីៗកូរ៉េខាងជេីង​ និងនារីៗម៉ុងហ្គោលីបានទេ​។ យ៉ាងណាក៏បានបទពិសោធន៌និងបង្ហាញទង់ជាតិអោយគេស្គាល់ដែរ​។ សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់​ ព្រមទាំងស្ថានកុងស៊ុល​នៅប្រទេសចិន​ និស្សិតនៅអ៊ូហាន់និងបងប្អូនទាំងអស់ដែលបានជួយលេីកទឹកចិត្ត​ អរគុណខ្លាំងណាស់។ នឹងខំព្យាយាមហាត់បន្តទៅទៀត»។​

គូសបញ្ជាក់​ដែរថា​ ចំពោះ​លទ្ធផល​នៃ​ការប្រកួត​ការ​ចងចាំ​លំដាប់​ពិភពលោក​លើក​ទី​២៨(The 28th world memory championships)​ ដែលបាន​រៀប​ចំឡេីងនៅប្រទេសចិននេះ​ លោក​ ហុង​ ភារិន​ មិនទទួល​បាន​ជ័យជំនះ​ទេ​ ហេីយ​លោកក៏បានមានការតាំងចិត្តនឹងខិតខំ​ប្រឹងប្រែង​ជាបន្ត​ទៀត​ ដេីម្បី​មកដណ្តេីម​យក​ជ័យជម្នះ​សារជាថ្មី​ផងដែរ​។

Related posts

Leave a Comment