រូបភាបមួយសន្លឹកនេះ រំជួលចិត្តណាស់ ខណៈលោក ឆាយ វីរៈយុទ្ធ មិនអាចឱបកូនស្រី ស៊ូត្រឹមឈរសម្លឹងពីចម្ងាយគួរឱ្យស្រណោះ ព្រោះហេតុផលនេះ

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃម្សិលមិញនេះ នាថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ បានបង្ហោះរូបភាពមួយសន្លឹកទាំងយប់ ធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់មើលទៅស្រណោះយ៉ាងខ្លាំង ក៏ព្រោះតែរូបភាពនោះលោក ឆាយ វីរៈយុទ្ធ បានឈរពីចម្ងាយសម្លឹងមើលកូនស្រី មិនហ៊ានទៅក្បែរនាងតូចព្រោះហេតុផលមួយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារអមនឹងរូបភាពឪពុកបោះដៃរកកូន កូនបោះដៃរកឪពុកពីចម្ងាយរបស់លោក ឆាយ វីរៈយុទ្ធ បានសរសេរថា «នឹកកូនណាស់ តែមិនអាចឱបបានមួយរយៈ ព្រោះមានភារៈកិច្ចខាងក្រៅច្រើនដែលត្រូវបំពេញ» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានឃើញសារ និង រូបភាពមួយសន្លឹកនោះហើយ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ជាពិសេសអ្នកដែលមានកូនតូចៗ ហាក់បានយល់ច្បាស់ពីទំហំចិត្តនៃក្តីស្រឡាញ់ របស់លោក ឆាយ វីរៈយុទ្ធ ដែលមានចំពោះកូន ។ លើសពីនោះ មូលហេតុ ដែលលោកធ្វើដូចនេះ ក៏ព្រោះ លោក ឆាយ វីរៈយុទ្ធ ត្រូវចេញទៅក្រៅធ្វើការជួបមនុស្សជាច្រើន ទើបលោករក្សាគម្លាតការពារសុវត្ថិភាព ខណៈមានការរាតត្បាតកូវីដ-១៩ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment