ពិតជាស្អាតខ្លាំងណាស់! ស៊ែរលើកទឹកចិត្តកូនខ្មែរអ្នក ខេត្តសៀមរាប គូររូបគំនូរ ស្តេចសមុទ្រ លម្អិតគ្រប់ផ្នែកល្បីកក្រើកហ្វេសប៊ុក

ហ្វេសប៊ុក៖ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ទើបតែកន្លងផុតថ្មីៗនេះ មានការចែករំលែកពេញបណ្តាញសង្គមហ្វេសប៊ុកជាច្រើន នូវស្នាដៃវិចិត្រករវ័យក្មេងមួយរូបដែលមានឈ្មោះថា «ហេង វឌ្ឍនស័ក្តិ» ដែលបានបញ្ចេញរូបគំនូរមួយផ្ទាំងដែលមានឈ្មោះថា ស្តេចសមុទ្រ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងរូបគំនូរ ស្តេចសមុទ្រ មួយនេះត្រូវបានចំណាយពេលប្រមាណជាង ៦ ខែ ក្នុងការគូរ ដោយចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ និងទាក់ទាញគួរឲ្យសរសើរមិនដាច់ពីមាត់នោះគឺគ្រប់ផ្នែកនៃគំនូរមួយផ្ទាំងនេះត្រូវបានគូរយ៉ាងលម្អិតដោយផ្ចិតផ្ចង់ មិនថាគ្រឿងអលង្ការតុបតែងកាយ ឈុតគ្រងនៃតួអង្គស្តេចសមុទ្រ សូម្បីតែសត្វនាគខាងក្រោយក៏ត្រូវបានលម្អិតយ៉ាងល្អិតល្អន់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើយោងតាមរយៈគណនីហ្វេសប៊ុករបស់វិចិត្រករវ័យក្មេងមួយរូបនេះ បានសរសេររៀបរាប់ឲ្យដឹងដែរថា៖ “ថ្ងៃនេះត្រូវជា ថ្ងៃ ព្រហស្បតិ៍ ៥រោច ខែ ទុតិយាសាឍ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃ ព្រហស្បតិ៍ ទី២៩ ខែ កក្កដា ឆ្នាំ ២០២១ ដែលជាថ្ងៃ កំណើតនៃខ្ញុំព្រះបាទ ( រូប ស្ដេចសមុទ្រ នេះត្រូវបានចាប់ផ្ដើមគូរឡើងនៅ ថ្ងៃ ពុធ ទី២៥ ខែ វិច្ឆិកា ឆ្នាំ២០២០ នឹងបានបញ្ចប់នូវ ថ្ងៃ អង្គារ ទី ២៧ ខែ កក្កដា ឆ្នាំ ២០២១ ) ផ្នែកនីមួយៗត្រូវបានចំណាយពេលលម្អិតយ៉ាងផ្ចិតផ្ចង់ ដែលត្រូវបានដកស្រង់ចេញពីផ្ទាំងសិលានិងឯកសារយោងមួយចំនួនដែលបានសិក្សាស្រាវជ្រាវឃើញ រូបនេះទៀតសោតត្រូវបានដកស្រង់ចេញពីចម្លាក់និងបដិមាសស្រ្តស្ថិតក្នុងសម័យកណ្ដាល។ Check the picture for any details. រូបភាពរក្សាសិទ្ធដោយ ហេង វឌ្ឍនស័ក្ដិ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយ វិចិត្រករវ័យក្មេង ហេវ វឌ្ឍនស័ក្តិ ក៏បានបញ្ជាក់ពីគោលបំណងនៃការគូររូបគំនូរនេះបន្ថែមទៀតថា៖ “គោលបំណងខ្ញុំធ្វើឡើង គឺមាន៣។ គោលបំណងទី១️ លើកតម្កើងតម្លៃនៃសិល្បសម័យកណ្ដាលគឺសម័យលង្វែក (មិនមែនតែសម័យលង្វែកតែ១មុខនោះទេមានសម័យផ្សេងៗទៀត) ព្រោះមានមនុស្សមិនច្រើនទេដែលធ្វើទាក់ទងនិងសម័យកណ្ដាលនេះផ្សាផ្ជាប់ទៅនឹងរបស់ផ្សេងៗលម្អិតល្អ។ គោលបំណងទី២ គឺលម្អិតគ្រឿងអលង្ការឲឃើញច្បាស់ល្អអំពីគ្រឿងអលង្ការខ្មែរ ដោយគ្រឿងអលង្ការទាំងអស់នៅក្នុងរូបនេះក្បាច់នេះនីមួយៗ ត្រូវបានកម្លាយ និង ដកស្រង់ចេញពីគ្រឿងអលង្ការនាសម័យអង្គរ មកជាសម័យកណ្ដាលទាំងអស់ (ខ្ញុំធ្វើអ្វីមួយតែងតែមានឯកសារយោងផ្សាភ្ជាប់មកជាមួយជានិច្ច មិនថារូបអលង្ការ មកុដ នាគ គ្រឿងមាស ។ល។ព្រោះមួយចំនួន….។ គោលបំណងទី៣ ចង់ធ្វើវាទុកជាឯកសារយោងសម្រាប់មនុស្សជំនាន់ក្រោយៗ កុំឲយករបស់អ្នកជិតខាងយកមកប្រើប្រាស់ តទៅទៀត… មនសុ្សគ្រប់គ្នាលើកតម្កើងតម្លៃសិល្បសម័យអង្គរខ្លាំងពេក រហូតដល់ធ្វើឲមនុស្សមួយចំនួនមិនស្គាល់សិល្បរបស់ជាតិឯងនៅសម័យក្រោយអង្គរ , បើគ្មានសិល្បសម័យមុនអង្គរ ឬសម័យអង្គរ ឬ រចនាបថដែលបានចែងនីមួយៗទេ សិល្បៗក្រោយក៏វាមានសភាពរញ៉េរញ៉ៃដូចគ្នា។ ខ្ញុំមុននឹងធ្វើអ្វីមួយខ្ញុំចំណាយពេលសិក្សាលើរបស់នោះណាស់ បានតិចឬច្រើនក្ដីខ្ញុំក៏មិនបោះបង់ចោល មិនទំនេរចាំតែដេកវាយតម្លៃថារបស់នោះជារបស់គេ របស់នោះជារបស់អញដូចមនុស្សមួយចំនួនទេ សម័យនេះជាសម័យបច្ចេកវិទ្យា បច្ចេកវិទ្យាក្នុងសតវត្ស២១ទំនើបល្អៗច្រើនណាស់អាចសិក្សារៀនសូត្រច្រើនណាស់”៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment