ពួកគាត់ហត់ណាស់! ទិដ្ឋភាពក្រុមគ្រួពេទ្យដឹក.ស.ព.តាមម៉ូតូកាត់ភក់ ពេលឡានជាប់ផុង នៅខេត្តកោះកុង

ហ្វេសប៊ុក៖ ក្នុងបរិបទវីរុសកូវីដ១៩ កំពុងរាតត្បាតឥតឈប់ឈរនៅក្នុងសហគមន៍ កងទ័ពអាវសរបាន និង កំពុងដុតដៃដុងជើងបំពេញការងាររបស់ខ្លួន យ៉ាងសកម្មជាទីបំផុត។ ពោលកឺកងទ័ពអាវសរមិនត្រឹមតែជាអ្នករកឃើញ និង ព្យាបាលអ្នកជំងឺកូវីដ១៩ នោះឡើយ ថែមទាំងបានបំពេញតួនាទី ជាអ្នកចាត់ចែង.ស.ព.អ្នក.ស្លា.ប់.ដោយសារកូវីដ១៩ និង បូជាជំនួសក្រុមគ្រួសារផងដែរ ដែលបានឆ្លងកាត់នូវបញ្ហាលំបាកផ្សេងៗក្នុងការបំពេញការងារ ខណៈដែលពួកគាត់កំពុងបានត្អួញត្អែរ និង រូញរាសូម្បីបន្តិចនោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាក់ស្តែងនៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ យោងតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Choun Phearet បានបង្ហាញពីសកម្មភាព ក៏ដូចជាទិដ្ឋភាព នៃការតស៊ូរបស់ក្រុមគ្រួពេទ្យនៅក្នុងខេត្តកោះកុង ដែលបានតស៊ូបរឡានដឹក.ស.ព.កាត់ព្រៃកាត់ភក់ត្រូវជាប់ផុង និង តស៊ូរុញក្នុងឯកសណ្ឋានដ៏ហប់ឈឺងទៀត បែកញើសស្រសាក់ គួរឲ្យអាណិតជាទីបំផុត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ក្រុមគ្រូពេទ្យបានសម្រេចចិត្តលើកម.ឈូ.ស.ស.ព.ចេញពីកន្លែងឡានដែលបានជាប់ផុង មកដាក់នៅលើម៉ូតូ រួចដឹកដោយខ្លួនឯងផ្ទាល់ កាត់ទឹកកាត់ភក់ ដើម្បីយកសពទៅបូជាឱ្យបានទាន់ពេលវេលា ដែលមានការចូលរួមពីអាជ្ញាធរ ក្នុងការបូជា.ស.ព.លើកទីមួយ ក្នុងភូមិសាស្ត្រស្រុកបុទុមសាគរ និង ជា.ស.ព.ទី ២៤ នៃខេត្តកោះកុង ដែលបាន.ស្លា.ប់.ដោយសារជំងឺកូវីដ-១៩ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ ម្ចាស់គណនីហ្វេសប៊ុកខាងលើនេះក៏បានបញ្ជាក់បន្ថែមទៀតថា៖ “ស.ព.ទី២៤ហើយសម្រាប់ខេត្តកោះកុងយើង ជួបឧបសគ្គបន្តិចផងដែរសម្រាប់ការបូជា.ស.ព.លើកទី១របស់រដ្ឋបាលស្រុកបូទុមសាគរ ប៉ុន្តែថ្នាក់ដឹកនាំនៅតែអាចដោះស្រាយបញ្ហាទៅបានដោយរលូន អ៊ុំស្រី អិន ចិន អាយុ៧០ឆ្នាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ទទួលមរណភាពកាលពីថ្ងៃទី១ ខែសីហា វេលាម៉ោង១១:០០នាទី។ សូមដួងវិញ្ញាណក្ខន្ធអ៊ុំស្រីបានទៅកាន់សុគតិភព! #01_08_2021” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈវីរភាពតស៊ូដ៏អង់អាចនេះ បានធ្វើឱ្យមហាជននៅក្នុងបណ្ដាញសង្គមចែករំលែកបន្តព្រោងព្រាត និង ស្ញើចសរសើរមិនដាច់ពីមាត់ ចំពោះការលះបង់ដ៏ធំធេងមួយនេះ សម្រាប់ប្រជាជាតិកម្ពុជា ដោយកងទ័ពអាវសរមិនចង់បានអ្វី ក្រៅតែពីឱ្យកម្ពុជាអាចកាត់ផ្ដាច់ខ្សែចម្លងបាន និង វិលត្រឡប់ទៅរកសភាពដើមដ៏សុខក្សេមក្សាន្តឡើងវិញ ៕

Related posts

Leave a Comment