ភ្ញាក់ព្រឺត ស្ងា់តៗស្រាប់តែលោក គ្រូមហាជ័យ ក្លាយជាឧកញ៉ា និង ជានាយកក្រុមហ៊ុនគ្រឿងសម្អាងធំមួយ

ហ្វេសប៊ុក៖ ពិតជាធ្វើឲ្យមហាជនក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានាការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយនៅព្រឹកមិញនេះ នាថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នេះ សភាពាណិជ្ជកម្មកម្ពុជា ចេញមកប្រកាសសមាជិកថ្មីរបស់ខ្លួន ដែលក្នុងនោះឈ្មោះ ឆេង ប៉េងគុណ ដែលមហាជនទូទៅ និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ព្រមទាំង Tik Tok ស្គាល់ថាជាលោកគ្រូមហាជ័យ ល្បីហៅផ្គរហៅភ្លៀងនោះ បានឡើងងារជាឧកញ៉ា គួរឲ្យសរសើរមែន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែឡើងងារជាឧកញ៉ានោះទេ លោកគ្រូមហាជ័យរូបនេះ ក៏មានតួនាទីធំជានាយក ក្នុងក្រុមហ៊ុនគ្រឿងសម្អាងដ៏ធំមួយថែមទៀត ។ បើងាកបកក្រោយបន្តិច មហាជននៅចាំមិនទាន់ភ្លេចទេ ដោយលោកគ្រូមហាជ័យ ឈ្មោះ ឆេង ប៉េងគុណ ទើបនឹងឡើងងារជាឧកញ៉ានេះ ក៏ទើបតែត្រូវបានសម្ដចសង្ឃគណៈធម្មយុត្តិកនិកាយ បានតែងតាំងជាទីប្រឹក្សាផ្ទាល់ផងដែរ ។ ពិតជាមិនធម្មតាឡើយ សម្រាប់លោកគ្រូមហាជ័យរូបនេះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ បន្ទាប់ពីឃើញលិខិតប្រកាសនោះមក គេក៏កត់សម្គាល់ឃើញមានមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន បាននាំគ្នាចូលទៅខមមិន បញ្ចេញមតិផ្សេងៗចំពោះលោកគ្រូមហាជ័យ បន្ទាប់ពីស្ងាត់ៗមានវាសនាបានឡើងងារជាឧកញ៉ានោះ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment