ហេតុតែស្រលាញ់ប្រពន្ធ! ទៅដល់មាត់សមុទ្រភ្លាម លោក Tommy បង្ហាញស្នាមសាក់ រូប សួស វីសា លើដើមទ្រូង ដែលបញ្ជាក់ថា…

អ្នកគាំទ្រជាច្រើន ប្រហែលជាដឹងច្បាស់ណាស់ កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០១៩ ទើបកន្លងផុតទៅថ្មីៗនេះ ដោយតារាចម្រៀង សួស វីសា បានចូលរោងការជាមួយលោក Tommy ហើយ ព្រមទាំងមានមការចូលរួមពីសំណាក់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ប្រកបដោយភាពសប្បាយរីករាយ ស្និតស្នាលជាខ្លាំង ដែលកម្មវិធីនេះបានប្រព្រឹត្តទៅនៅ ដឹព្រីមៀរ សែន សុខ អគារ E និង F។

ក្រោយពីរៀបការ តារាចម្រៀងរូបនេះ និងស្វាមី បានដឹកដៃគ្នាទៅដើរកម្សាន្តនៅតំបន់មួយកន្លែង ក្នុងប្រទេសកម្ពុជាយើងតែម្តង។ ក្នុងនោះ គេក៏បានឃើញលោក Tommy បានបញ្ជាក់ប្រាប់ឲ្យដឹងថា “ថ្ងៃនេះខ្ញុំបាទនាំភរិយារបស់ខ្ញុំ និងក្រុមគ្រួសារ ទៅលេងកម្សាន្តនៅកោះឋានសួគ៌ សមុទ្រ ក្រុងព្រះសីហនុ “។ សួស វីសា បន្ថែមថា “ដំណេីរកំសាន្តក្នុងស្រុក ជាមួយក្រុមគ្រួសារខាងស្រី កោះឋានសួគ៌”។

នៅពេលទៅដល់មាត់សមុទ្រភ្លាម លោក Tommy បានបង្ហោះរូបភាពស្អាតៗជាច្រើនសន្លឹក ហើយអ្វីដែលរឹតតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំងនោះ គឺនៅលើដើមទ្រូងរបស់លោកមានស្នាមសាក់រូប តារាចម្រៀង សួស វីសា តែម្តង។ លោកបានភ្ជាប់សារខ្លីដ៏មានន័យមួយថា៖ “ស្រលាញ់អូនដល់កាន់ឈើច្រត់ ស្នាមសាក់នៅលើទ្រូងប្តីនេះ គឺបញ្ចាក់ថា អូននៅក្បែរបងគ្រប់វេលាប្រពន្ធសំលាញ់ រាត្រីសួស្តី ដំណើរកម្សាន្តលក្ខណៈសប្បាយៗ ជាមួយភរិយា នៅមាត់សមុទ្រកម្ពុជាយើង ក្រុងព្រះសីហនុ “៕

Related posts

Leave a Comment