រំភើបចិត្តជំនួស! យក់ ឋិតរដ្ឋា រំភើបហូរទឹកភ្នែក ក្រោយមើលឃើញការ Commet ទស្សនិកជនព្រោងព្រៀតថា… (មានវីដេអូ)

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​សម្តែង​ក្តី​រំភើប​ហូរ​ទឹកភ្នែក ក្រោយ​ពេល​បានឃើញ​ទស្សនិកជន​ជា​ច្រើន​នៅ​តែ​បន្ត​គាំទ្រ​នូវ​ទឹកដម​សម្ល​ង​របស់​នាង​តាំងពី​មុន​រហូត​មក​ទល់​ឥឡូវ​។ តារាចម្រៀង​រូប​នេះ បាន​សម្តែង​ចេញ​នូវ​អារម្មណ៍រ​ភើ​ប​រំជួលចិត្ត ក្រោយ​ពី​នាង​បាន​អាន​នូវ​ការ​ខំ​មិន​របស់​ទស្សនិកជន ដែល​បាន​បញ្ចេញមតិ​របស់​ខ្លួន​នៅ​ពីក្រោម​បទ​ថ្មី​របស់ ​នាង​ដែល​មាន​ចំណងជើង​ថា «​ស្រឡាញ់​បង​ជាប់​ក្លេ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយនឹង​ការ​បង្ហាញ​រាល់​ការ​ខំ​មិន​ពី​ការ​គាំទ្រ​របស់​ប្រិ​យ​មិត្ត​គាំទ្រ យក់ ឋិតរ​ដ្ឋា បាន​ភ្ជាប់​ជាមួយនឹង​សារ​ថា អារម្មណ៍​ក្នុង​ចិត្ត​នៅ​ពេល​នេះ ! ហេតុ​អី​បានជា​រាល់​លើក​ដែល​ខ្ញុំ​មើល commet របស់​ពួក​គាត់​ម្តង​ៗ​អារម្មណ៍​របស់ខ្ញុំ​ចង់ហូរ​ទឹកភ្នែក ហើយ​អួល​ដើម​.​ក​តែ​ម្នាក់ឯង ហើយ​ក៏​មាន​ពេល​ខ្លះ​ក៏​លួច​ញញឹម​តែ​ម្នាក់ឯង​ដែរ រំភើប ប៉ុន្តែ​បែរជា​ចង់​យំ​ទៅ​វិញ និយាយ​រួម​និយាយ​អត់​ចេញ អរគុណ​ណាស់ ហើយ​ក៏​មិន​ដែល​គិត​ទេ​ថា បងប្អូន​នៅ​តែ​គាំទ្រ​អ្នកចំរៀង​ម្នាក់​នេះ​» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជា​ការ​កត់សម្គាល់ អ្នក​នាង យក់ ឋិតរ​ដ្ឋា បាន​ចាប់​ឈោង​ភាព​ល្បីល្បាញ​បំផុត​តាំងពី​ជាង​២០​ឆ្នាំ​មុន ពោល​គឺ​តាំងពី​នាង​នៅ​ស្ថិត​នៅ​ក្នុង​ក្រុម EV​។ ស្ថិត​នៅ​ក្នុង​ក្រុម យក់ ឋិតរ​ដ្ឋា ជាតា​រា​ដែល​លេចធ្លោ​ជាងគេ ដែល​ល្បី​ជាង​តារាចម្រៀង ឱ​ក សុគន្ធ​កញ្ញា ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​កាលពី​ជំនាន់​នោះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទ​ចម្រៀង​របស់​នាង​ជា​ច្រើន​បាន​ទទួល​ការ​គាំទ្រ​ពី​សំណាក់​ទស្សនិកជន​តាម​រយៈ​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ​ក និង Kh promotion ជាដើម​។​ល​។ យ៉ាងណា ក្រោយ​ពី​នាង​សម្រេច​ចូល​រោងការ​ជាមួយ​តារា​ប្រុស​រួម​ក្រុម គឺ​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត នោះ​មក ប្រជាប្រិយភាព​របស់​នាង​បាន​ធ្លាក់​ចុះ​ជា​លំដាប់ ខណៈ​ពេល​ដែល​នាង​ស្ទើរតែ​ឃ្លាតឆ្ងាយ​ទាំងស្រុង​ពី​វិស័យ​សិល្បៈ​ចម្រៀង​នេះ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យក់ ឋិតរ​ដ្ឋា បាន​វិល​មក​រក​វិស័យ​សិល្បៈ​ចម្រៀង​របស់​នាង​វិញ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ក្រោយ​ពេល​ដែល​បាន​សាង​គ្រួសារ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នាង​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​រួច​ហើយ​។ ការ​វិល​មក​វិញ​នេះ ដំបូង​នាង​បាន​មក​ជ្រក​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស ប៉ុន្តែ​នៅ​ទ្រនំ​នេះ មិន​បាន​ប៉ុន្មាន​ផង នាង​ក៏​រើ​បង្វិច​មក​នៅ​ផលិតកម្ម​ថោ​ន​រហូត​មក​ដល់​បច្ចុប្បន្ន​។ សព្វថ្ងៃ យក់ ឋិតរ​ដ្ឋា បាន​និង​កំពុង​រស់នៅ​យ៉ាង​មាន​សុភមង្គល​ក្នុង​រង្វង់​គ្រួសារ ដោយសារ​ស្វាមី​គឺ​លោក ឃុំ ប៊ុ​ណ្ណា​ដែ​ត គឺជា​អ្នកជំនួញ​អចល​នះ​ទ្រព្យ​មួយ​រូប​ផង​ដែរ​៕

Related posts

Leave a Comment