គួរឲ្យអាណិតខ្លាំងណាស់! កូនខ្ចីកើតបាន៨ថ្ងៃ ត្រូវប្តីរត់ចោល ទុកអោយកូនប្រុសអាយុ១២ឆ្នាំ ត្រូវចិញ្ចឹមគ្រួសារព្រោះម្តាយពិការជើង…

ពិតជាគួរអោយរំជួលចិត្តណាស់និងអាណិតបងស្រីជាខ្លាំង កូនទើបតែកើតបាន៨​ថ្ងៃត្រូវប្ដីរត់ចោលហើយមានទាំងកូនអាយុ១២ឆ្នាំមួយទៀត ហើយអ្វីដែលកាន់តែសង្វេកនោះគឺបងស្រីពិកាជើងថែមទៀតផង កោតតែប្ដីដាច់ចិត្តរត់ចោលទៅរួច។

ដោយឡែកដោយយោងតាមគណនីហ្វេសបុកឈ្មោះ Thoeun pnn បានរៀបរាប់ថា៖ ខេត្តត្បូងឃ្មុំ​ អាណិតគាត់ណាស់ជីវិតអេីយជីវិតកូនខ្ចីកើតបាន៨ថ្ងៃត្រូវប្តីរត់ចោល ទុកអោយកូនប្រុសអាយុ១២ឆ្នាំ ត្រូវចិញ្ចឹមគ្រួសារព្រោះម្តាយពិការជើងតើវាជាកម្មឫ ជាវាសនាដែលចារមកបែបនេះ ធ្វើជាបុរសនឹងជាឳពុករបស់គេតើមានទំនួសខុសត្រូវទេ ឬគ្រាន់តែចង់សប្បាយនឹងភ្លើងតណ្ហាមួយពេលដល់ពេលប្រពន្ធជួបទុកបែរជាទុកគាត់ចោលទៅវិញ សូមសប្បុរសជនជួយគាត់ផង តាមរយៈទូរសព្ទ័ខ្ញុំបាទ 0976667575 ។

ក្រឡេកមើលទៅបងស្រីសម្រស់ ជាជនជាិតខ្មែរឥស្លាម ដែលរស់នៅភូមិថ្នល់កែង ឃុំសូដារ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលជាស្រ្តីដែលត្រូវប្តីទុកចោលនៅពេលគាត់ត្រូវឆ្លងទន្លេ ជាមួយកូនប្រុសដ៏កំសត់ក្នុងខ្ទមដ៏តូចមួយស្ទើរតែរលំ ដែលគ្មានសូម្បីតែថវិការសំរាប់ឆ្លងទន្លេ គ្មានបងប្អូនកូនចៅមើលថែរ រស់នៅក្នុងខ្ទមពីរនាក់ម្តាយនឹងកូន

ហើយមិនមានអ្នកណាសំរាប់រកលុយមកចិញ្ចឹមពួកគាត់ទាំង២ឡើយ ព្រោះប្តីរបស់បងស្រីមិនយកចិត្តទុកដាក់ឬមើលថែរក្សាគាត់នោះទេ នៅពេលដែលបងស្រីិជួបការលំបាកបែបជាបុរសជាប្តីទុកគាត់នឹងកូនចោលហើយគេចយករួចខ្លួន ពេលបងស្រីសម្រស់ជិតគ្រប់ខែត្រូវឆ្លងទន្លេរួចបានខលទៅរកប្តីដែលទៅរកសុី ព្រោះតែគ្មានថវិកាសំរាប់ឆ្លងទន្លេ តែបែរជាប្តីនិយាយពោលពាក្យថា អញមិនដឹងទេ អញរកសុីតែខ្លួនអញទេ អញមិនគិតពីអាណាឡើយ ប្រពន្ធលឺបែបនេះក៏បិតទូរសព្ទ័ហើយអង្គុយសម្រក់ទឹកភ្នែក ទាំងអារម្មណ៍ឈឺចាប់ បំផុតពេលបានលឺពាក្យសម្តីដែលចេញពីមាត់ប្ដីរបស់ខ្លួន៕

Related posts

Leave a Comment