ប្រពៃណាស់! លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា​ បាន​ចូលរួម​បរិច្ចាគ​ថវិកា​ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ​ នូវ​ទឹកប្រាក់​ចំនួន​

កាល​ពី​ម្សិលមិញ​នេះ​ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បានមានការ​បញ្ជាក់នៅ​លេី​ទំព័រ​ហ្វេសប៊ុក​ជាផ្លូវការ​អំពី​ចំនួនទឹកប្រាក់របស់​សប្បុរសជន​ដែលចូលរួមបរិច្ចាគតាមការ​អំពាវនាវ​របស់​សម្ដេច​តេជោ​ ដេីម្បី​រៀបចំមន្ទីរពេទ្យកាល់ម៉ែត​ ឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេស​ ដោយ​មាន​ខ្លឹមសារ​ទាំង​ស្រុង​ដូច​តទៅ​៖

«សូមជម្រាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូលដែលសប្បុរសជនចូលរួមដើម្បីធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតរហូតព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះ មានចំនួន70,191,994ដុល្លារ និងប្រាក់រៀលចំនួន32,110,000រៀល។​ បើគិតទាំងថវិកា៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផង​ ចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារ

ដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេកទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជនយើងឱ្យកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសូមអរគុណចំពោះសប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ»។

យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​ ហេង​ ឡុង​ ដែល​នៅ​មុន​នេះ​បន្តិច​ បាន​មានការ​បញ្ជាក់​ឲ្យ​ដឹង​ថា​៖«សូមអរគុណប្អូនឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានបរិច្ចាគ១០០លានរៀល ជូនមន្ទីរពេទ្យកាល់ម៉ែត្រ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ការឧបត្ថម្ភនេះតាមរយៈ ឯកឧត្តម លឹម ជាវុត្ថា អគ្គនាយកកាសែត fresh news»។

Related posts

Leave a Comment