ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលកាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ប៉ុន្មានថ្ងៃមុននេះ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ U22 កម្ពុជា បានយកឈ្នះ U22 ម៉ាឡេស៊ី ក្នុងលទ្ធផល (CAMBODIA 3:1 MALAYSIA) ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពីន ដែលកម្ពុជានឹងឡេីងទៅប្រកួតបន្តនៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រាត់។
សូមជម្រាបជូនដល់ប្រិយមិត្តឲ្យបានជ្រាបថា ចំពោះព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំប្រចាំតំបន់អាស៊ាន SEA Games ដែលប្រទេសហ្វីលីពីនធ្វើម្ចាស់ផ្ទះឆ្នាំនេះ ក្នុងការប្រកួតបាល់ទាត់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាបន្ត U22 ប្រទេសកម្ពុជានឹងត្រូវជួបជាមួយប្រទេសវៀតណាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ វេលាម៉ោង ១៩:០០ នាទី។
យ៉ាងណាមិញ នៅមុន១ថ្ងៃនៃការប្រកួតបាល់ទាត់ U22 ប្រទេសកម្ពុជានឹងត្រូវជួបជាមួយប្រទេសវៀតណាម នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ ស្អែកនេះ ស្រាប់តែលេចធ្លាយព័ត៌ មានអ្នកកាសែតវៀតណាមបានលួចថតសកម្មភាពហ្វឹកហាត់របស់ក្រុមកម្ពុជា ខណៈដែលកម្ពុជាបានស្នើសុំធ្វើការហ្វឹកហាត់ជាសម្ងាត់ ដោយមិនអនុញ្ញាតឲ្យក្រុមអ្នកកាសែតចូលផ្ដិតយករូបភាពនោះឡើយ។
ជុំវិញរឿងរ៉ាវខាងលើនេះដែរ គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមលោក Park Hang Seo បានចេញមុខធ្វើការបដិសេធ ថាខ្លួនមិនបានបញ្ចូនអោយនរណាម្នាក់ទៅធ្វើរឿងបែបនេះទេ(លួចថត)។ លោកបានបន្តទៀតថា អ្នកសារព័ត៌មានវៀតណាមមមាញឹកនឹងការងាររបស់ពួកគេណាស់ ដូច្នេះពួកគេមិនធ្វើរឿងនេះទេ។