អ្នកណាយល់អារម្មណ៍មួយនេះ! ប៉ាសុខចិត្តដេកជិតម៉ាក់ ប្រាប់អោយដេកកន្លែងផ្សេងយកលេសថាគ្មានកន្លែងដេក 😭😭

ហ្វេសប៊ុក៖ វាគឺជាការពិតណាស់នៅពេលដែលបាត់បង់នណាម្នាក់មិនថាសមាជិកគ្រួសារ ឬ មនុស្សជាទីស្រឡាញ់និងអ្នកស្គាល់គ្នាទេគឺអារម្មណ៍ឈឺចាប់ និងអារម្មណ៍សោកស្តាយវាផុសឡើងមកដោយឯងៗទោះបីជាអ្នកមិនបាននិងឃឹញដល់វាក៏ដោយភ្លាមៗនោះវាធ្វើឲ្យយើងមានអារម្មណ៍តក់ស្លុត រន្ធត់ចិត្តមួយរំពេចហើយបណ្តាលឲ្យទឹកភ្នែកហូរៗខ្លាំងខុសពីធម្មតា៕

​ជាមួយគ្នានេះដែរនៅកាលពីពេលថ្មីៗនេះមានរូបភាពមួយសន្លឹកត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាធ្វើការស៊ែរចែករំលែកជាច្រើនដងដោយសារតែការបាត់បង់ម្តាយរបស់បងស្រីម្នាក់ដែលមានឈ្មោះថា Raa Vii-kaa បន្ទាប់ពីគាត់បានបង្ហោះសារឲ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកថា ៖​ សូមអោយម៉ាក់ទៅបានសុខ កើតជាតិណាៗកុំអោយអាយុខ្លីដូចជាតិនឹងទៀត បើមានជាតិក្រោយកូនសុំកើតជាកូនម៉ាក់ទៀតកូនស្រលាញ់ម៉ាក់ គ្រី បុប្ផា😭😭😭😭😭😭 ៕

ចំពោះការបាត់បង់ម្តាយរបស់បងស្រីនេះបានធ្វើឲ្យសមាជិកក្នុងគ្រួសារទាំងអស់ទទួលយកមិនបានទេវាពិតជាលឿនពេកហើយ ​ដោយក្តីស្រឡាញ់ខ្លាំងបំផុតនិងមិនចង់បាត់បង់ធ្វើឲ្យឪពុកដែលជាប្តីរបស់សព បានទៅគេងនៅជិតប្រពន្ធដោយយកលេសថាគ្មានកន្លែងគេងឃើញហើយពិតជាខ្លោចចិត្តខ្លាំងណាស់ តើនៅក្នុងចិត្តរបស់គាត់តើគាត់ខ្លោចផ្សារខ្លាំងយ៉ាងណាទៅប្រពន្ធដែលគេងអោបជាប់និងដើមទ្រូងបែរជាត្រូវឃ្លាតឆ្ងាយពីប្តីគ្មានថ្ងៃវិលត្រលប់បែបនេះ គាត់គិតថានេះជាយប់ចុងក្រោយហើយដែរគេងនៅជិតប្រពន្ធសំឡាញ់របស់គាត់បែបនេះព្រោះអីលែងមានលើកក្រោយទៀតហើយ ព្រោះប្រពន្ធគាត់ទៅចោលគាត់ហើយ៕

Related posts

Leave a Comment