ទាំងស្អាត ទាំងឆ្លាត ទាំងពូកែ ថែមទាំងគួរឲ្យស្រលាញ់អីយ៉ាងនេះ សូម្បីតែសារព័ត៌មានថៃ ក៏បានចុះផ្សាយសរសើរពី ល្អហួស បែបនេះដែរ…

ភ្នំពេញ៖ ដូចដែលប្រិយមិត្ត និង មហាជនបានដឹងច្បាស់ហើយថា «សុខ គឹមហ័ង» ហៅថា ល្អហួស ជាក្មេងស្រីដែលមានអាយុទើបតែ ១២ ឆ្នាំ ប៉ុន្តែមានសម្រស់ស្រស់ស្អាត និង មានទេពកោសល្យ យ៉ាងគួរឲ្យស្ញប់ស្ងែញ។ ហើយមិនត្រឹមតែប៉ុណ្ណោះ ក្តីស្រមៃរបស់នាងតូចម្នាក់នេះ គឺចង់ក្លាយជា បវរកកញ្ញាតំណាងឲ្យ ប្រទេសកម្ពុជា នាពេលខាងមុខផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយក្មេងស្រីរូបនេះ ត្រូវជាកូនស្រីបង្កើត របស់តារាសម្តែង ដេននី ក្វាន់ ផងដែរ នេះយោងតាមរយៈការបញ្ជាក់របស់ តារាស្រីរូបនេះ បានធ្វើការឆ្លើយតបតាម ខមិន ប្រាប់ហ្វេនៗ កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២១ ដែលពេលនោះ ហ្វេនបានធ្វើការចោទសំនួរមួយនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីរូបសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ ល្អហួស ក៏មានទឹកដមសំនៀងចម្រៀងបានយ៉ាងពិរោះផងដែរ នេះបើយោងតាមរយៈការបកស្រាយបទចម្រៀងជាច្រើនបទផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ផងដែរថា កុមារី ល្អហួស មានសម្ថភាព អាចនិយាយបានបីភាសា ភាសាខ្មែរ ភាសាអង់គ្លេស និង ភាសាថៃ បានយ៉ាងល្អ និង មានសមត្ថភាពខាងសិល្បៈច្រៀង រាំ របាំបុរាណ សម័យ និង សិល្បៈសម្តែង បានយ៉ាងស្ទាតជំនាងផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក កាលពីថ្មីៗនេះ ភាពល្បីល្បាញរបស់កុមារីរូបនេះ បានធ្វើឲ្យព័ត៌មានក្នុងស្រុកថៃមួយ បានចុះផ្សាយពី ល្អហួស ទៅលើមុខមាត់របស់នាងថា មានមុខស្រដៀងនឹងតារាស្រីថៃ Yaya យ៉ាងខ្លាំង រហូតដល់នាងត្រូវបានគេហៅថា យ៉ាយ៉ាតូច ថែមទៀតផង។

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះដែរ យោងតាមសារព័ត៌មានមួយនេះ ក៏បានបន្តសរសើរ ល្អហួស ដែលបានធំឡើងកាន់តែមានភាពស្រស់ស្អាត ព្រមទាំងបញ្ចេញពីទេពកោសល្យក្នុងការច្រៀង និងរាំយ៉ាងល្អ ដែលធ្វើឲ្យក្លាយជាក្មេងស្រីមួយរូប ធ្វើឲ្យមនុស្សជាច្រើនធ្លាក់ក្នុងអន្លង់ស្នេហ៍ រួមទាំងមានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ហ្វេនៗខ្មែរ និង ថៃ ផងដែរ ៕

Related posts

Leave a Comment