ដាក់ខ្លួនដល់ហើយ! មាសសុខ សោភា ដាក់ដៃធ្វើសរែ ដោយមិនប្រកាន់ថាខ្លួនជាតារាល្បី

ហ្វេសប៊ុក៖ កាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ គេបានឃើញតារាចម្រៀងប្រចាំផលិតកម្មរាម គឺកញ្ញា មាស សុខសោភា បានបង្ហោះរូបភាពដែលខ្លួនបានធ្វើស្រែចំការ ដោយមិនប្រកាន់ខ្លួនថាជាតារាល្បីអ្វីបន្តិចសោះ ដែលនេះធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើនលាន់មាត់សរសរើមិនដាច់ពីមាត់នោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក យោងតាមគណនីតារាស្រីរូបនេះ បានបង្ហាញពីសកម្មភាពដាក់ដៃធ្វើស្រែចំការ ដោយការពេញចិត្ត និងសប្បាយរីករាយ ដោយមិនខ្វាយខ្វល់ ឬឆ្មើងឆ្មៃសូម្បីតែបន្តិច ទាំងដែលកញ្ញាជាតារាមួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងក្នុងវិស័យសិល្បៈ និងថែមទាំងសល់ទ្រព្យសម្បត្តិទៅហើយនោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ សោភា ក៏បាននិយាយប្រាប់បន្ថែមទៀតថា៖ “កូនអ្នកស្រែចំការមានតែប៉ុនឹងទេ ដល់រដូវធ្វើស្រូវហើយ បើយើងមិនធ្វើបានអីហូប”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ចំណែកអ្នកគាំទ្រ ក៏បានបង្ហាញពីអារម្មណ៍សរសើរដល់ កញ្ញា មាស សោភា ដែលដាក់ខ្លួនមកធ្វើស្រែចំការតាមបែបលក្ខណៈជនបទសាមញ្ញៗបែបនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment