គួរឲ្យរំភើបណាស់! នៅទីបំផុតលោក ឧកញ៉ា ហ៊ួត ជា បានជួប អូនណាណា ហើយ ព្រមទាំងបានជូនរបស់អនុស្សាវរីយ៍…(មានវីដេអូ)

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ នេះ មហាជនជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយឃើញ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះវីដេអួមួយ ពីក្មេងស្រីដ៏ឆ្លាតម្នាក់មានឈ្មោះថា ណាណា ដែលនិយាយពីរឿងចង់ចាក់វ៉ាក់សាំង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ សម្តេចតេជោ ក៏បានភ្ជាប់សារខ្លីមួយប្រាប់ថា៖ “សូមស្ដាប់ចៅ ណាណា និយាយ អំពីបំណងចង់ចាក់វ៉ាក់សាំងការពារកូវីដ-១៩”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីថ្ងៃមិ្សលមិញនេះ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ គេបានឃើញលោក ឧកញ៉ា ហ៊ួត ជា បានមកជួបអូន ណាណា ហើយ ព្រមទាំងបានជូនជាថវិកា ទូរទស្សន៍ សម្ភារសិក្សា រួមទាំងកាដូជាច្រើនថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកឧកញ៉ា ហ៊ួត ជា ក៏បានប្រាប់បន្ថែមតៀតថា៖ “ថ្ងៃនេះសប្បាយចិត្តជួបក្មួយ ណាណាមានដុងទេពកោសល្យ ពីធម្មជាតិកម្ររ រកបាន និងបានស្តាប់សម្តីផ្ទាល់ សែនស្រលាញ់ ពូមានតែរបស់អនុស្សាវរីយ៍បន្តិចបន្តួចជូនក្មួយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ភ្លាមៗនោះដែរ ម្តាយរបស់ អូនណាណា រំភើបចិត្តពេក ក៏បាននិយាយថា៖ “នាងខ្ញុំសូមថ្លែងអំណគុណទៅដល់ #លោកឧកញ៉ា( Hout Chea ហ៊ួត ជា ) ដែលបានទទួលស្វាគមន៍នាងខ្ញុំនិងកូនយ៉ាងកក់ក្តៅបំផុត ព្រមទាំងបានផ្តល់រង្វាន់ជាថវិកានិងកាដូជាច្រើនដល់កូនស្រីរបស់នាងខ្ញុំថែមទៀតផង”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment