ក្រោយបែកគ្នាអស់រយៈពេលច្រើនឆ្នាំមកនេះ ថ្ងៃខួបកំណើត អម្ពរ ទេវី ស្រាប់តែ កែវ កល្យាណ ចេញមុខធ្វើរឿងមួយនេះភ្លាម

ហ្វេសប៊ុក៖ បើនិយាយពីអ្នកសម្តែងជើងចាស់ជំនាន់មុន ពុកម៉ែបងប្អូនពិតជាបានស្គាល់ច្បាស់ហើយថា អ្នកនាង អម្ពរ ទេវី និង អ្នកនាង កែវ កល្យាណ ដែលអ្នកទាំងពីរគឺជាមិត្តរួមអាជីពគ្នាតាំងពីឆ្នាំ ១៩៨៧ មកម្ល៉េះ។ ចាប់តាំងពីតារាសម្តែងអ្នកនាង អម្ពរ ទេវី ឃ្លាតឆ្ងាយពីស្រុកកំណើតទៅរស់នៅជាមួយស្វាមីថ្មីនៅឯទឹកដីសហរដ្ឋអាមេរិក អ្នកទាំងពីរហាក់ឆ្ងាយពីគ្នាពុំសូវជាបានជួបគ្នានោះឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីពេលថ្មីៗមកនេះ ក្នុងថ្ងៃខួបកំណើតតារាសម្តែងជើងចាស់ អ្នកនាង អម្ពរ ទេវី គេក៏បានឃើញមហាជនជាច្រើនបានផ្ញើសារជូនពរព្រោងព្រាតជូនចំពោះអ្នកនាងផដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះដែរ បើងាកទៅមើលតារាសម្តែង អ្នកនាង កែវ កល្យាណ ឯណោះវិញ ក្នុងខួបមិត្តសម្លាញ់ អ្នកនាងក៏បានចេញមកបង្ហោះសារជូន អមជាមួយរូបភាពមួយសន្លឹកដោយសរសេររៀបរាប់ប្រាប់យ៉ាងដូច្នេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

“យើងសូមជូនពរថ្ងៃកំណើតពួកម៉ាក អម្ពរ ទេវី សូមឲ្យពួកម៉ាកមានសម្រស់ស្អាតជានិច្ច មានក្តីសុខក្នុងក្រុមគ្រួសារឲ្យប្តីកាន់តែស្រលាញ់ថ្នាក់ថ្នមមើលថែ រកស៊ីកាន់តែមានលុយច្រើនៗ ជាពិសេស មានសុខភាពល្អ ជៀសផុតពីជំងឺ កូវីតចង្រៃនេះ” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងឃើញសារដ៏មានអត្ថន័យមួយនេះហើយ ធ្វើឲ្យអ្នកស្រី អម្ពរ ទេវី ក៏បានស៊ែរផុសនោះចេញមក ហើយថែមទាំងបង្ហោះសារតបទៅវិញបែបនេះថា៖ “អរគុណសំឡាញ់ កែវ កល្យាណ ដែលនៅតែនឹក រលឹកដល់ខ្ញុំ! ថ្ងៃនេះខ្ញុំ ទេវី ចង់ប្រាប់ថា..«ស្រលាញ់បេះដូង សំឡាញ់ខ្លាំងណាស់»” ។

ជាមួយគ្នានោះ គេក៏ឃើញមានមហាជនអ្នកគាំទ្រជាច្រើនបានចូលទៅខមមិន ព្រមទាំងសម្ដែងក្ដីនឹករឭកដល់តារាសម្ដែងស្រីជើងចាស់ទាំងពីររូបនេះផងដែរ ៕

Related posts

Leave a Comment