រកឯណាបានស្អាតហើយចិត្តល្អទៀត! ដោយក្តីអាណិតអ្នកគ្រូម៉ៅ ថៅកែហាងពេជ្រ ប្រកាសជូនម៉ូតូ ឌ្រីមសង់ ឆ្នាំ២០២០ មួយគ្រឿង ហើយដឹកឲ្យអ្នកគ្រូដល់កន្លែងតែម្ដង (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០១៩ គេប្រទះឃើញ ថៅកែហាងពេជ្រ ឈ្មោះ Dana Try បានប្រកាសនៅក្នុងហ្វេសប៊ុករបស់ខ្លួន ដោយនឹងប្រគល់ម៉ូតូ១គ្រឿងជូនអ្នកគ្រូម៉ៅ ក្រោយពេលដឹងការលំបាករបស់អ្នកគ្រូ ត្រូវដើរមកបង្រៀនសិស្សរាល់ថ្ងៃ កាត់វាលខ្សាច់ប្រហែល៥គីឡូម៉ែត្រ។ ថៅកែហាងដ៏ស្រស់ស្អាតម្នាក់នេះបញ្ជាក់ឲ្យដឹងថា៖

“គ្រូបង្រៀនជាអ្នកមានគុណទី២ ជាអ្នកផ្ទេរចំណេះវិជ្ជា ដើម្បីអនាគតប្អូនៗ។ ខ្ញុំពិតជាសរសើរទឹកចិត្ត អ្នកគ្រូ​ ម៉ៅ ខ្លាំងណាស់ ហើយក៏អាណិតខ្លាំងដែរ ព្រោះត្រូវដើរមកបង្រៀនក្មេងៗរាល់ថ្ងៃបែបនេះ​។ ខ្ញុំមិនដឹងថាលើវាលខ្សាច់ មានផ្លូវអាចជិះម៉ូតូបាន ឬអត់ទេ ខ្ញុំចង់លើកទឹកចិត្តអ្នកគ្រូ ដោយជួយជាម៉ូតូម៉ាក ឌ្រីមសង់ ឆ្នាំ២០២០មួយគ្រឿង ហើយដឹកឲ្យគាត់ដល់កន្លែងតែម្ដង​ ដើម្បីកាត់បន្ថយពេលវេលាធ្វើដំណើររបស់គាត់។ មានបងប្អូនណាស្គាល់គាត់ ឬនៅជិតគាត់ទេ ខ្ញុំចង់ដឹងច្បាស់ថាគាត់នៅទីណា អាចយកម៉ូតូទៅជូនគាត់ដល់កន្លែងបានឬអត់។ បើមានអ្នកស្គាល់ ជួយប្រាប់ផង​ ធ្វើអំពើល្អទាំងគ្នា”។

គួររំលឹកឡើងវិញបន្តិចផងដែរថា កាលពីថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០១៩ ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ Thoeun Pnn បានប្រាប់ឲ្យដឹងពីស្ថានភាពអ្នកគ្រូថា៖ “ទឹកចិត្តគ្រូបង្រៀន​ អ្នកកោះសំរោង ប្រហែលជាស្គាល់អ្នកគ្រូច្រេីននាក់ ទឹកចិត្តគ្រូបង្រៀនពិតជាល្អពេកហេីយ​ អ្នកគ្រូជាម្តាយទី២បន្ទាប់ពីម្តាយឪពុកបង្កេីត​ សូមកុំមេីលងាយឬស្អប់គ្រូរបស់អ្នកបេីគួរដឹងគុណគួរតែធ្វេីទៅ

ឬលេីកទឹកចិត្តគាត់តាមវិធីណាមួយ​
“ពេលកូនគេរៀនពូកែ​ គេថាពូជគេល្អ​ បេីកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកេីត”។ បញ្ជាក់ ខ្ញុំនឹងមានការលេីកទឹកចិត្តដល់អ្នកគ្រូជាថវិកា និងសម្ភារខ្លះ​ក៏ដូចជាក្មេងៗសិស្សានុសិស្សជាសម្ភារសិក្សា​ សំលៀកបំពាក់ បងប្អូនអាចចូលរួមបាន​ អរគុណ អាចទំនាក់ទំនងសួរព័ត៌មានបាន​ 0976667575″៕

Related posts

Leave a Comment