ពេលនេះលោកពូ បានជួបនឹងលោកជំទាវ ហ៊ុន ចាន់ថុល ក្មួយស្រីសម្តេចតេជោ ហើយ បន្ទាប់ពីត្រូវគេបិទផ្លូវនៅថ្ងៃស្អែកនេះ

កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ ក្រុមគ្រួសារមួយមានទុក្ខដ៏សែនក្រៀមក្រំជាទីបំផុត និងបានស្នើសុំទៅដល់ប្រមុខថ្នាក់ដឹកនាំ ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រ កម្ពុជា រួមទាំងសម្ដេចកតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមមេត្ដាជួយដល់ក្រុមគ្រួសារគាត់ផង ព្រោះតែផ្ទះរបស់គាត់រស់នៅសព្វថ្ងៃនេះ នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ និងត្រូវគេបិទផ្លូវមិនអោយចូលផ្ទះទៀតនោះទេ។

ក្នុងនោះដែរ បើយោងតាមរយៈកិច្ចសំភាសន៏របស់លោក K01 រួមជាមួយក្រុមគ្រួសាររូបនេះ បាននិយាយរៀបរាប់ទាំងអួលដើម ក និងទឹកភ្នែកស្រក់មិនដឹងខ្លួន ដោយមានខ្លឹមសារយ៉ាងដូច្នេះថា៖”ផ្ទះដែលគាត់សាងសង់រស់នៅសព្វថ្ងៃនេះ នៅសល់ពេលតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ គេនឹងធ្វើរបងបិទផ្លូវទាំងសងខាងទាំងអស់ ដែលជាហេតុធ្វើឲ្យខ្ញុំមិនមានផ្លូវចេញទៅក្រៅបាននោះទេ ដូច្នេះហើយមានតែផ្លោះរបង ដើម្បីចូលផ្ទះ និងចេញទៅក្រៅហើយ ប៉ុន្ដែកូនស្រីរបស់ខ្ញុំ រួមទាំងចៅ ពួកគេមិនអាចផ្លោះរបងរួចនោះទេ ព្រោះថារបងនៅទីនេះខ្ពស់ៗខ្លាំងណាស់”។

អ៊ុំប្រុសរូបនេះ បានបន្ដទៀតថា៖”ខ្ញុំក៏បានចចារ សុំទិញដីគេដើម្បីធ្វើផ្លូវដើរដែរ ប៉ុន្ដែគេលក់ក្នុងតម្លៃថ្លៃកប់ពពក ដោយមួយម៉ែត្រតម្លៃ ២មុឺនដុល្លារ ហើយមួយម៉ែត្រនេះ គ្រាន់តែអាចជិះម៉ូតូចូលបានប៉ុណ្ណោះ និងតម្រូវអោយខ្ញុំកាត់ដីរបស់ខ្ញុំ ១ម៉ែត្របន្ថែមទៀតអោយគេ ទើបគេយល់ព្រម”។ បន្ថែមពីលើនេះ លោក K01 ក៏បានភ្ជាប់សារមួយឃ្លាទៀតថា៖”បីថ្ងៃទៀតទេ លោកពូអ្នកមិញកូនស្រីនឹងចៅ ត្រូវគ្មានផ្លូវដើរនោះទេ អាណិតណាស់ពេលនេះ តើបងប្អូនអាចជួយគាត់បានទេ”។

យ៉ាងណាមិញ បន្ទាប់ពីរឿងមួយនេះ ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុកមានចិត្ដអាណិតអាសូរជាពន់ពេក និងបាននាំគ្នាស៊ែរចែករំលែករហូតបានដឹងលឺទៅដល់ លោកជំទាវ ហ៊ុន ចាន់ថុល រួមជាមួយឯកឧត្ដម វីល្លាម សមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោគបល់រួចមក នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្ដម វីល្លាម និងលោកជំទាវ ហ៊ុន ចាន់ថុល បានជួបពិភាក្សាជាមួយនឹងក្រុមគ្រួសារខាងលើនេះ ដើម្បីជួយស្វែងរកដំណោះស្រាយជូនពួកគាត់ ព្រោះតែសល់ពេលមួយថ្ងៃទៀតប៉ុណ្ណោះ។

ក្នុងនោះដែរ លោក K01 ក៏បានបង្ហោះវីដេអូ និងបានសួរនាំពីអារម្មណ៏របស់គ្រួសារអ៊ុំប្រុសនោះ ដោយគាត់បាននិយាយរៀបរាប់ទាំងក្ដីរំភើបសឹងតែស្រក់ទឹកភ្នែក ព្រោះតែមានភាពត្រេកអរខ្លាំងពេក សឹងតែរកពាក្យអ្វីមកថ្លែងវាចាមិនចង់ចេញ ដោយមិននឹកស្មានថា រឿងរ៉ាវមួយនេះត្រូវបានថ្នាក់ដឹងនាំជួយរកដំណោះស្រាយជូនគាត់បែបនេះទេ។

Related posts

Leave a Comment