ពុទ្ធោអើយ! អាសូរលោកតាខ្លាំងណាស់ បក់ដៃហៅ មាត់ស្រែកដង្ហើយឲ្យយាយវិលវិញ ទាំងកំពុងដាក់អុកស៊ីហ្សែន..(មានវីដេអូ)

ហ្វេសប៊ុក៖ នៅមុននេះបន្តិច នាថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ យោងតាមរយៈគេហទំព័រហ្វេសប៊ុក មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានផ្តល់ដំណឹងដ៏សែនក្រៀមក្រំ ដោយលោកយាយ ជឹម ជន អាយុ ៨២ ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ ៨៧ ឆ្នាំ បានទទួលអនិច្ចកម្មហើយ នៅវេលាម៉ោង ៤ និង ១៥ នាទីទៀតភ្លឺនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយការចាកចេញគ្មានថ្ងៃវិលត្រឡប់របស់លោកយាយ បានធ្វើឲ្យលោកតា សាំង ម៉ោញ ដែលមានវ័យចាស់ជាងភរិយា ៥ ឆ្នាំនោះ មានការសោកស្តាយនិងសោកសង្រេងជាទីបំផុត រហូតដល់សម្រាន្តទ្រហោយំនៅលើគ្រែសង្រ្គោះ ទាំងដែលខ្លួនលោកតា កំពុងតែដាក់អុកស៊ីហ្សែន ដើម្បីជំនួយដល់ដង្ហើមក្នុងការប្រយុទ្ធប្រឆាំពីការវាយលុកវីរុសកូវីដ១៩។ នេះបើយោងតាមរយៈវីដេអូដែលបង្ហោះដោយគណនីហ្វេសប៊ុកឈ្មោះ ខុន សុមេត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រឿងកាន់តែគួរឱ្យខ្លោចផ្សារទៀតនោះ គឺលោកតាពុំអាចសម្រាន្តស្ងប់ និង ស្រណុកចិត្តបានឡើយ ដោយកើតទុក្ខរីងរៃជាខ្លាំង បានប្រាប់ដំណឹងគ្រូពេទ្យនៅទីនោះ ពីការបាត់បង់វត្តមានរបស់លោកយាយ និង បានដង្ហើយហៅភរិយាជាទីស្រឡាញ់ឱ្យត្រឡប់វិលវិញថា “ឱយាយអើយ! យាយមកវិញមកយាយ… យាយមកវិញមក អង្គុយត្រង់នេះវិញមកយាយ…” ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នងនោះផងដែរ គេហទំពរ័ហ្វេសប៊ុក មន្ទីរសុខាភិបាលខេត្តបាត់ដំបង ក៏បានប្រាប់បន្ថែមទៀតថា៖ “22-07-2021: ដំណឹងដ៏ក្រៀមក្រំ! លោកយាយ ជឹម ជន អាយុ៨២ឆ្នាំ ត្រូវជាប្រពន្ធលោកតា សាំង ម៉ោញ អាយុ៨៧ឆ្នាំ បានទទួលអនិច្ចកម្មហេីយនៅវេលាម៉ោង ៤:១៥នាទីទៀភ្លឺ ថ្ងៃទី២២ កក្កដា ២០២១។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពួកយេីងខ្ញុំចូលទៅមេីលល្ងាចមិញ ដោយនាំថវិកាចំនួន ១០០០ដុល្លារ ជាអំណោយលោក ពាក់មី និងសប្បុរសជន បានដឹងថាមិនស្រួលដែរ និងបានខិតខំជួយគាត់អស់ហេីយ នៅតែមិនបានជោគជ័យ។ សូមវិញ្ញាណក្ខន្ធលោកយាយបានដល់សុគិតិភព! ដោយក្តីសង្រួម និងសោកស្តាយបំផុត!”

ទិដ្ឋភាពដែលគួរឱ្យខ្លោចផ្សារនេះ កាន់តែធ្វើឱ្យមហាជនក្ដុកក្ដួលមិនស្រណុកចិត្ត កាន់តែអាណិតអាសូរលោកតា ដោយគ្មានអ្វីក្រៅតែពីការលួងលោមឱ្យលោកតាបានកាត់ចិត្ត តស៊ូលេបថ្នាំឱ្យបានទៀងទាត់ ដើម្បីបានជាសះស្បើយ ចេញពីមណ្ឌលព្យាបាលវិញ ត្រឡប់ទៅធ្វើពិធីបុណ្យបន្តិចបន្តួច ជូនភរិយាជាទីស្រឡាញ់របស់លោកតា ៕

Related posts

Leave a Comment