ពុទ្ធោអើយ! យាយ.ស្លា.ប់ដោយសារកូវីដ រីឯម្តាយរត់ចោលទៀត អង្វរសុំគេដេកមុខផ្ទះពីរនាក់បងប្អូន សង្វេគបំផុត

ហ្វេសប៊ុក៖ កាលពីយប់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នេះ រូបភាពមួយនស្លឹកបាន និង កំពុងអង្រួនបេះដូងមហាជន ឲ្យរំជួលចិត្តស្រក់ទឹកភ្នែកស្ទើរមិនដឹងខ្លួនដោយក្មេងតូចៗដ៏គួរឲ្យុកម្សត់ ២ នាក់បងប្អូន ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានជីដូនទើបតែ.ស្លា.ប់.ដោយសារជំងឺកូវីដ១៩ និង ត្រូវបានម្តាយបង្កើតរបស់ខ្លួន បោះបង់ចោលគួរឲ្យអាសូរជាពន់ពេក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Ra Small» បានបង្ហាញពីទិដ្ឋភាពដ៏គួរឲ្យស្រណោះរបស់ក្មេងតូចៗពីរនាក់បងប្អូន គេងស្តូកស្តឹងនៅមុខផ្ទះមួយខ្នង ដោយគ្មានមុង ជាមួយនឹងភួយមួយម្នាក់មួយ ដណ្តប់កាយា ក្រោយពីត្រូវបានម្តាយរបស់ខ្លួនរត់ចោល ប៉ុន្តែក្រោយផ្ទុះរឿងនេះភ្លាមៗ មានអ្នកជិតខាងជ្រើនបានជួយយកអាសា យកមុងមកចងឲ្យ ដើម្បីការពារកុំឲ្យមូសខាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះដែរ តាមរយៈគណនីហ្វេសប៊ុកខាងលើនេះដដែល ក៏បានបង្ហោះសារភ្ជាប់ឲ្យដឹងបន្ថែមទៀតថា ក្រោយពីត្រូវបានម្តាយជិះម៉ូតូទៅចោល ក្មេងៗតូចៗទាំងពីរនាក់ ព្រួយ.ភ័.យ.ខ្លា.ចគេ.ដេ.ញ ទើបមកសុំម្ចាស់គណនីហ្វេសប៊ុករូបនេះ គេងនៅមុខផ្ទះជាមួយឃ្លាដ៏ខ្លោចិត្តបំផុតថា៖ “យាយ.ស្លា.ប់ដោយសារជំងឺកូវីត ម្តាយជិះម៉ូតូទៅចោល ខ្លា.ចគេ.ដេ.ញ.មកសុំពួកខ្ញុំ ពូអេីយពូសុំដេកនៅនិងផងខ្លាចគេ.វៃ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទិដ្ឋភាពដ៏គួរឱ្យស្រណោះ ជាមួយឃ្លាដ៏ចាក់ដោតនេះហើយ បានធ្វើឱ្យមហាជននាំគ្នារំជួលចិត្តជាខ្លាំង និងស្រណោះអាសូរជាពន់ពេក រហូតដល់មានសប្បុរសជនមួយចំនួននាំគ្នាស្វែងរកកុមារនេះ ដើម្បីឧបត្ថម្ភជូននូវថវិការ ក៏ដូចជាសម្ភារៈមួយចំនួនផងដែរ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment