បានត្រឹមអាណិត! ខ្លោចចិត្តអាណិតលោក វ័យជិត ៨០ ឆ្នាំ តែនៅស៊ូអង្គុយដល់យប់ៗ រកម៉ូយថ្លឹងគីឡូ ដើម្បីចិញ្ចឹមក្រពះនិងគ្រួសារ ក្នុងវ័យចំណាស់…

ថ្មីៗនេះ មហាជននៅក្នុងបណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍នូវរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីសកម្មភាពរបសលោកតាវ័យចំណាស់មួយរូប ដែលមានអាយុជិត ៨០ ឆ្នាំទៅហើយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បែរជាពុំមានសំណាងសម្រាកសោយសុខ មកអង្គុយហាលខ្យល់ហាលភ្លៀង ជាមួយជញ្ជីងមួយគ្រឿង ដើម្បីរកកម្រៃខ្លះគ្រាន់បានចិញ្ចឹមក្រពះ និងគ្រួសារបន្តដំណើរជីវិតទៅមុខទៀត ធ្វើឱ្យមហាជនឃើញហើយ ស្រណោះសឹងទប់ទឹកភ្នែកមិនជាប់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈគណនីយុវជនមួយរូប ដែលមានឈ្មោះថា Pek Reak បានបង្ហោះរូបភាព និង បញ្ជាក់បន្ថែមឱ្យដឹងថា លោកតារូបនេះមានអាយុ ៧៨ ឆ្នាំ តស៊ូអង្គុយនៅសួនមួយកន្លែង នាក្រុងបាត់ដំបង ខ្ទង់ម៉ោង ៥ ល្ងាច និង ត្រឡប់ទៅផ្ទះគាត់វិញ ខ្ទង់ម៉ោង ៧ និង ៣០ នាទី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកតាមានជញ្ជីងមួយគ្រឿងនៅពីមុខលោក ចាំទទួលភ្ញៀវដែលបានដើរទៅកម្សាន្តនៅសួននោះ គ្រាន់ថ្លឹងទម្ងន់ និង ជូនកម្រៃខ្លះទៅកាន់លោកតាចំណាស់រូបនេះ ដោយសារតែលោកខ្វះខាតខ្លាំង មួយថ្ងៃរកតែថ្លៃបាយមិនចង់គ្រប់ផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាមរយៈទិដ្ឋភាពដ៏កម្សត់នេះហើយ បានធ្វើឱ្យមហាជនមានក្ដីរំជួលចិត្តជាខ្លាំង រហូតដល់មានប្រិយមិត្តមួយចំនួន ចង់ទៅស្គាល់លោកតា ជួយថ្លឹងគីឡូ និង ចែករំលែកជូនកម្រៃមួយចំនួនទៅកាន់លោកតា ដើម្បីជួយសម្រាលបន្ទុកគ្រាន់បានមួយគ្រា ក្នុងបរិបទដ៏លំបាកមួយនេះ ៕

រូបភាពដោយ ៖ Pek Reak

Related posts

Leave a Comment