ផ្អើលអ្នកគាំទ្រ! សុខៗ ស៊ុក សុភា ពោលផ្ដាំចុងក្រោយបែបនេះ លើបណ្ដាញសង្គម ធ្វើ់អោយហ្វេនខមមិនព្រោងព្រៀតថា…

ទោះបីជាតារាសម្ដែងប្រុស ស៊ុក សុភា បានបាត់មុខពីវិស័យសិល្បៈជាច្រើនឆ្នាំហើយក្ដី ប៉ុន្តែរូបលោក នៅតែជាតារាសម្ដែងប្រុសដ៏មានឈ្មោះល្បីល្បាញម្នាក់ ដែលដក់ជាប់ក្នុងបេះដូងអ្នកគាំទ្រ ដោយរូបលោកនៅតែត្រូវបានមហាជនតាមដានរាល់សកម្មភាពនៃជីវិតក្រៅសិល្បៈរបស់លោក ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះដែរ តួឯងប្រុសក្នុងរឿង «ទុំទាវ» រូបនេះ កំពុងតែរស់នៅយ៉ាងសោយសុខ និង មានសុភមង្គលយ៉ាងខ្លាំងជាមួយភរិយា និង កូនប្រុសស្រីជាទីស្រឡាញ់នៅលើទឹកដីអូស្រ្ដាលី ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកមុននេះ តារាប្រុសរូបនេះ បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមមានចាប់អារម្មណ៍ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបានឃើញលោកបង្ហោះរូបភាពភ្ជាប់ជាមួយសារ ដែលបានពោលពាក្យផ្តែផ្តាំជាច្រើនឃ្លាយ៉ាងចម្លែកចិត្ត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ លោកបាននិយាយបែបនេះថា «បណ្ដាំចុងក្រោយ ពេលខ្ញុំស្លា ប់ទៅបាត់ ! កុំយំឱបខ្ញុំ ពីព្រោះខ្ញុំគ្មានវិញ្ញាណទេ កុំនិយាយពាក្យដែលខ្ញុំចង់ស្ដាប់ ពីព្រោះខ្ញុំស្ដាប់មិនឮ កុំឱ្យរបស់ដែលខ្ញុំចង់បានមកខ្ញុំ ពីព្រោះខ្ញុំប្រើមិនកើតទេ កុំនាំខ្ញុំទៅកន្លែងដែលខ្ញុំចង់ទៅ ពីព្រោះខ្ញុំមើលអីមិនឃើញទេ កុំពោលពាក្យសុំទោស និង ស្ដាយក្រោយ ពីព្រោះខ្ញុំមិនអាចក្រោកឡើងមកលើកលែងទោសឱ្យអ្នក ហើយទាញពេលវេលាថយក្រោយបាននោះទេ ៚ស៊ុក សុភា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបានឃើញលោកបញ្ចេញនូវសារនេះភ្លាម ធ្វើឱ្យមហាជន ផ្ទុះចម្ងល់ និង បានបង្ហាញសេចក្ដីព្រួយបារម្ភយ៉ាងខ្លាំង ព្រមទាំងបានចូលទៅខមមិនគ្រប់ៗគ្នា ដោយអ្នកខ្លះខមមិនថា «ម៉ិចនិយាយអ៊ីចឹងបង!» អ្នកខ្លះទៀត «យីអូនទុំកុំនិយាយផ្ដេសផ្តាស» ៕

Related posts

Leave a Comment