មានប្រិយមិត្ត ជាពិសេសអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកច្រើន បានទទួលជ្រាបរួចមកហេីយ ទាក់ទងនឹងព័ត៌មានដែលពលករខ្មែរធ្វើការនៅកូរ៉េម្នាក់ ដែលកាលពីម្សិលមិញនេះបានស្លាប់បាត់បង់ជីវិតដោយសារជំងឺគាំងបេះដូង ខណៈដែលទទួលរងនូវអាកាសធាតុត្រជាក់ខ្លាំង ដែលគាត់មានឈ្មោះ គីម អេង និងមានស្រុកកំណើតនៅខេត្តពោធិ៍សាត់។
ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំនេះដែរ បានធ្វើឲ្យបងប្អូនសាច់ញាតិរបស់សពជនរងគ្រោះ បានមានក្តីរន្ធត់ចិត្តជាខ្លាំង បន្ទាប់ពីបានទទួលដំណឹងដ៏សោកសៅខាងលេីនេះ។ ជាមួយគ្នានេះដែរ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Kon Lanh Mak ដែលត្រូវជាមិត្តភ័ក្តិរាប់អានជិតស្និទ្ធសពជនរងគ្រោះបានមានការរៀបរាប់ឲ្យដឹងថា៖
៖«សូមបងទៅអោយបានសុខណាបងប្រុស មិនគួរជឿទេបង Kim Eng ការរាប់អានមួយនេះគឺមិនអាចបំភ្លេចបាននោះទេ 05 12 2019 ( គាត់គឺជាអ្នកខេត្ត ពោធិសាត់) អាណិតណាស់បងប្រុស ប៉ាម៉ាក់ក៏ស្លាប់ចោលទៀត អត់មានអ្នកស្គាល់បងប្អូនទៀត សូមជួយស៊ែរអោយបងប្អូនគាត់បានឃើញផង បងប្អូនអាណិតគាត់ណាស់»។
ជាមួយគ្នានេះដែរ ក៏មានគណនីហ្វេសប៊ុកឈ្មោះ Dara Smile បានទម្លាយនូវឆាតចុងក្រោយរបស់ខ្លួនជាមួយសពជនរងគ្រោះ និងបានមានការរៀបរាប់ទាំងអារម្មណ៍នឹកស្មានមិនដល់ និងក្រៀមក្រំបំផុតថា៖«បីថ្ងៃមុនសោះ ស្តាប់សំលេងវាចង់ហូរទឹកភ្នែករកអីនិយាយមិនចេញទេ ពេលនេះ ថាចូលឆ្នាំទៅលេងផ្ទះជាមួយគ្នា»។
បេីតាមសម្តីសពជនរងគ្រោះបាននិយាយរៀបរាប់យ៉ាងដូច្នេះថា ខ្លួនចាប់អារម្មណ៍នឹងដីមួយកន្លែងដែលមិត្តភ័ក្តិបានប្រាប់ និងមានបំណងចង់ទិញដេីម្បីសាងគ្រួសារ ធ្វើផ្ទះនៅថ្ងៃខាងមុខផងដែរ តែដោយសារក្រីក្រពេក សូម្បីតែសួរក៏មិនចង់នឹងហ៊ានដែរ ។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូដែលជាការសន្ទនារវាងសពជនរងគ្រោះ ជាមួយមិត្តភ័ក្ដិរបស់គាត់ដូចតទៅ។