អុញនោះស្ងាត់ៗ តារាចម្រៀងលោក សាន ផានិត បោះពាក្យថា ស្មាលាហើយការជួបជុំស៊ីផឹកអត់ប្រយោជន៍ កាងារច្រៀងក៍ប្រហែលជានិងត្រូវជំរាបលាដែរព្រោះតែ…

បន្ទាប់ពីបាត់មុខក្នុងសិល្បៈមួយរយៈធំ តារាចម្រៀងលោក សាន ផានិត ដែលធ្លាប់​មានប្រជាប្រិយភាពយ៉ាងខ្លាំងក្នុង​ចង្កោមយុវវ័យ ក្នុងកំឡុងឆ្នាំ២០០១-២០០២នោះ ពេល​នេះ កំពុងតែសម្ងំរកស៊ីលក់ដូរផ្ទាល់ខ្លួនទាំង​តូច​ទាំង​ធំ។ ដូច្នេះ​ហើយ ពី​ពេល​នេះ​ទៅ លោក​គ្មានពេលវេលាគ្រប់គ្រាន់ក្នុងការជួបជុំដូចមុនទៀតនោះទេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីបាត់មុខមួយរយៈធំ ម្ចាស់បទ «ជាប់រវល់» មិនមែនលោកលាឈប់ពីសិល្បៈ ឬក៏ទៅរស់នៅប្រទេសក្រៅនោះទេ គឺលោកកំពុងតែសង្ងំរកស៊ីលក់ដូរក្នុងស្រុក ដូចជា កាបូប ស្បែកជើង មួក ជាដើម ពិសេស​គេ​ដឹង​ថា លោក​បាន​ក្លាយ​ជា​អ្នក​រកស៊ី​ផ្នែក​អចលនទ្រព្យ​ធំដុំ​មួយ​រូប ដោយ​ទើប​នឹង​បើក​គម្រោង​ដីឡូតិ៍​មួយ​កន្លែង​នៅ​ខេត្ត​កំពង់ឆ្នាំង ហើយ​នៅ​ថ្ងៃ​នេះ លោក​បាន​បង្ហាញ​ពី​សិស្សប្អូន​ក្នុង​សិល្បៈ​មួយ​រូប ក្លាយ​ជា​អតីថិជន​របស់​លោក

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រវល់​នឹង​ការងារ​ទាំង​តូច​ទាំង​ធំ​បែប​នេះ ម្ចាស់​បទ “ទូរស័ព្ទប្រាប់​ផង” ថាមិនមានពេលវេលាគ្រប់គ្រាន់ក្នុងការជួបជុំមិត្តភក្ក័ដូចមុនទៀតនោះទេ ម្យ៉ាង​លោក​ថា សកម្មភាព​បែប​នោះ គឺ​មិន​បាន​អ្វី​ជា​ប្រយោជន៍​នោះ​ទេ។ តាមរយៈសំណេរបង្ហោះតាមហ្វេសប៊ុកកាលពីពេល ថ្មីៗនេះ តារាចម្រៀងលោកសាន ផានិត បានសរសេរបញ្ជាក់ថា «លាហើយ ការជួបជុំសុីផឹក វាគ្រាន់តែជាការជួបជុំ នឹករលឹកគ្នាអត់ប្រយោជន៍ ជល់កែវគ្មានផែនការរកសុីលើតុ កាងារច្រៀងយប់ក៍ប្រហែលជានិងត្រូវជំរាបលាដូចគ្នា»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​ការ​បង្ហាញ​ពីការ​តាំង​ចិត្ត​បែប​នេះ ក៏​មាន​ប្រិយមិត្ត និង​មិត្តភ័ក្តិ​មួយ​ចំនួន បាន​សាទរ និង​ខ្លះ​បាន​ជូនពរ​លោក​កាន់​តែ​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ទាំង​ឡាយ​ថែម​ទៀត។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរំលឹកផងដែរថា កាលពីអំឡុងឆ្នាំ២០០២លោកសាន ផានិត ពើបប្រទេះជីវិតដ៏អាប់អួមួយរយៈ បន្ទាប់មកលោកបានរៀបចំខ្លួនឡើងវិញ ហើយលោកបានរៀបមង្គលការជាថ្មីកាលពីអំឡុងខែឧសភា ឆ្នាំ២០១៤ ជាមួយនារីម្នាក់ រហូតមកដល់ពេលនេះ លោកទទួលបានកូន២នាក់ដែលជាចំណងដៃ ។

Related posts

Leave a Comment