អារសូរខ្លាំងណាស់! កូន​ក៏ឈឺ​ ប្តីក៏ឈឺ​ ក្នុង​នាមជា​ម្តាយ​និងជា​ប្រពន្ធ​ ការងារ​ក៏​គ្មាន​ មានតែដេីររេីសអេតចាយ​ដេីម្បី​បានលុយ​បន្តិចបន្តួច​យកមក​ទិញ​បាយអោយកូន​ និងប្តីទទួលទាន

ជីវភាព​ក្រីក្រ​ នៅតែជា​ចំណោតបញ្ហាមួយ​ដែលប្រទេស​ កម្ពុជា​នៅតែកើតមាន បេីទោះបីជារាជរដ្ឋាភិបាល​កំពុងតែ​ស្វះស្វែង​ក្នុងការ​កាត់​បន្ថយ​ភាព​ក្រីក្រ​យ៉ាងណាក្ដី​ ក៏ភាព​ក្រីក្រ​នេះ​ នៅតែបន្តកេីតមាន​ ជាពិសេស​ចំពោះ​មនុស្ស​ចាស់​ជរានៅតាម​បណ្តាល​ខេត្ត​ និងនៅតាមតំបន់​ដាច់ស្រយាល​ជាដេីមនោះ។

ដោយឡែក​ ក្រឡេក​មកមេីល​ពី​អ្នកមីងម្នាក់​ ប្តីក៏ឈឺ​ កូនក៏ឈឺទៀត​ មុខរបរ​ក៏គ្មាន​ មានតែដេីររេីសអេតចាយ​ដេីម្បី​បានលុយ​បន្តិចបន្តួច​យកមក​ទិញ​បាយអោយកូន​ និងប្តីទទួលទានតែ​ប៉ុណ្ណោះ​​ ពិតជា​អនិច្ចា​ខ្លាំង​ណាស់​។ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ អធិរាជ​ត្រកូល​លី​ បាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា៖

«5.12.2019 លេខបរិច្ចាកទានថវិកា 0964288200 អាណិតអ្នកមីងណាស់ ប្តីក៏ឈឺ កូនក៏ឈឺគេងនៅមន្ទីពេទ្យ អ្នកមីងដើររើសអេតចាយ លក់យកលុយទិញបាយអោយកូនញ៊ាំ ក្រហើយ កូនឈឺទៀត អ្នកមីង នៅ ភូមិអូរ ស្រុកជីក្រែង ខេត្តសៀមរាប។ ដេីម្បី​ជ្រាប​ច្បាស់​ សូម​ប្រិយមិត្ត​ទស្សនា​នូវ​ឃ្លីប​វីដេអូ​នេះ​ដូច​តទៅ»​។

Related posts

Leave a Comment