ពាក្យថាគ្រូបង្រៀន ពិតជាមានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ ក្នុងនាមជាភ្នាក់ងារចម្លង(ផ្ទេរខ្លឹមសារមេរៀន ចំណេះដឹងឲ្យសិស្ស) និងជាភ្នាក់ងារផ្លាស់ប្ដូរ(ការពិភាក្សារវាងគ្រូ និងសិស្ស ដើម្បីកំណត់ខ្លឹមសារ និងផ្លាស់ប្ដូរសង្គម) ។ មួយវិញទៀតនោះ គ្រូបង្រៀនក៏មានតួនាទីក្នុងការអប់រំអត្តចរិត និងសុជីវធម៌ដល់សិស្សផងដែរ។
ដោយឡែក គ្រូបង្រៀនម្នាក់ បានធ្វេីឲ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើន បានមានក្តីអាណិតអាសូរជាពន់ពេក ដោយសារតែចង់ឲ្យកូនសិស្សទទួលបានចំណេះដឹង ក៏សុខចិត្តដេីរពីផ្ទះមកសាលារៀនមានរយៈចំងាយឆ្ងាយដល់ទៅជិត៥គីឡូម៉ែត្រ ទាំងមេឃក្តៅហែង និងសុទ្ធតែវាលខ្សាច់ទៀតផង។
បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Thoeun Pnn បានមានការរៀបរាបឲ្យដឹងថា៖«ទឹកចិត្តគ្រូបង្រៀន អ្នកកោះសំរោងប្រហែលជាស្គាល់អ្នកគ្រូច្រេីននាក់ ទឹកចិត្តគ្រូបង្រៀនពិតជាល្អពេកហេីយ អ្នកគ្រូជាម្តាយទី២បន្ទាប់ពីម្តាយឪពុកបង្កេីត សូមកុំមេីលងាយឬស្អប់គ្រូរបស់អ្នក បេីគួរដឹងគុណគួរតែធ្វេីទៅ ឬលេីកទឹកចិត្តគាត់តាមវិធីណាមួយ។
“ពេលកូនគេរៀនពូកែ គេថាពូជគេល្អ បេីកូនគេរៀនមិនចេះអក្សរគេបន្ទោសមកពីគ្រូបង្រៀនមិនកេីត” បញ្ជាក់ខ្ញុំនឹងមានការលេីកទឹកចិត្តដល់អ្នកគ្រូជាថវិកានឹងសំភារះខ្លះក៏ដូចជាក្មេងៗសិស្សានុសិស្សជាសំភារះសិក្សា សំលៀកបំពាក បងប្អូនអាចចូលរួមបាន អរគុណអាចទំនាក់ទំនងសួរព័ត៌មានបាន 0976667575»។