ភ្នំពេញ៖ មហាជនជាច្រើនបានទទួលជ្រាបដឹងហើយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីសា ដែលអ្នកទាំងពីរបានទន្ទឹមរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែរឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។ក្នុងនោះដែរ សូមជម្រាបដែរថា ក្នុងកម្មវិធីជ័យមង្គលរបស់តារាចម្រៀង និងតារាសម្តែងទាំងពីររូបនេះ បានរៀបចំឡេីង យ៉ាងអធិកអធ័មអមជាមួយក្បូរក្បាច់ដ៏ប្រណិត ក្នុងកម្មវីធីទាំងមូលរួមជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក៏ដូចជាសម្អាងការដ៏គួរឲ្យទាក់ទាញ
និងល្អឥតខ្ចោះដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីមហាជនជាច្រេីន និងមានការកោតសរសើរមិនដាច់ពីមាត់ផងដែរ។ជាក់ស្តែង ទន្ទឹងនឹងថ្ងៃដ៏វិសេសវិសាលមានសិរីសួស្តីមួយនេះ គេសង្កេតឃើញថា មានតារាប្រុសស្រីល្បីៗជាច្រេីនរូប បាន នាំគ្នាអញ្ជើញមកចូលរួម ដោយមានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ,លោក ខេមរៈ សិរីមន្ដ, កញ្ញា សុខ សុីឡាលីន, នី រតនា និងភរិយា, ពេជ្រ សោភា និងអនាគតស្វាមី, ជា សុវណ្ណរិទ្ធិ, កែវ ចាន់និមល, ឆន សុវណ្ណារាជ,
និងតារាល្បីៗជាច្រើនរូបទៀត ដើម្បីចូលរួមអបអរសាទរ និងជូនពរដល់គូស្វាមីភរិយាថ្មី។ដោយឡែក ក្រោយពីកម្មវិធីមង្គលការនេះត្រូវបានបញ្ចប់ទៅយ៉ាងរីករាយហើយនោះ កាលពីម្សិលមិញនេះ លោក ថមមី និងអ្នកនាង សួស វីហ្សា រួមជាមួយក្រុមគ្រួសារ បានមានដំណឹងកម្សាន្តក្រេបទឹកឃ្មុំនៅកោះឋានសួគ៌ ខេត្តព្រះសីហនុ។ ជាមួយគ្នានេះដែរ នៅមុននេះបន្តិច លោក ថមមី ក៏មានជាពាក្យពេចន៍យ៉ាងផ្អែមល្ហែមនិយាយទៅកាន់ភរិយារបស់ខ្លួនថា៖«ទេសភាពឆ្នេរសមុទ្រដ៍ស្រស់ស្អាតនៅកោះឋានសួគ៍ ពិតជាស្រស់ស្អាតខ្លាំងណាស់ ប៉ុន្តែនៅតែចាញ់សម្រស់ភរិយារបស់ខ្ញ៉ំទេ។ ទេសភាពដ៍ស្រស់ស្អាតនៃកោះនេះ គឺស្ថិតនៅក្នុងប្រទេសសន្តិភាពគឺប្រទេសកម្ពុជា យើងហ្នឹងឯង
ផ្ញើរចិត្តនឹករលឹកដល់បងប្អូនទាំងអស់គ្នាដែលតែងតែស្រលាញ់ចូលចិត្តពួកខ្ញ៉ំ សូមអរគុណ»។គូសបញ្ជាក់ដែរថា នេះគ្រាន់តែដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅក្នុងប្រទេសតែប៉ុណ្ណោះ ខណៈដែលអ្នកទាំងពីរកំពុងរង់ចាំ VISA ពីស្ថានទូត ដេីម្បីបន្តដំណេីរកម្សាន្តទៅក្រេបទឹកឃ្មុំ នៅប៉ែកអឺរ៉ុបដែលមានចំនួន៨ប្រទេស ដោយក្នុងនោះរួមមាន ប្រទេសបារាំង, ប្រទេសស្វីស, ប្រទេសហូឡង់, ប្រទេសអេស្ប៉ាញ, ប្រទេសអាល្លឺម៉ង់ និងប្រទេសដេណឺម៉ាក នៅមានប្រទេសចំនួន២ទៀត ដែលអ្នកទាំងពីរមិនទាន់បានបញ្ជាក់។ប្រភព៖ ហ្វេសប៊ុក