រំភើបជំនួស! ឃេីញប្រពន្ធសំលឹងមិនដាក់ភ្នែកថ្ងៃនេះជូនគាត់អោយសំរេចបំណងតែម្តង

ភ្នំពេញ៖ ប្រិយមិត្តមួយចំនួនប្រហែលជាជ្រាបដឹងហើយថា ក្ដីស្រលាញ់ គឺចាប់ផ្ដើមរវាងមនុស្សពីរនាក់ ទម្រាំតែក្លាយទៅជាប្ដីប្រពន្ធនឹងគ្នា គឺមិនមែនឆ្លងកាត់រឿងរ៉ាវតិចនោះឡើយ ដោយមានការឈ្លោះប៉ះទង្គិចសម្ដីគ្នា ការខ្វែងគំនិតគ្នាជាដើម ទាំងអស់នេះហើយ មុននឹងលោកអ្នក ចង់កាន់ដៃរួមរស់នៅជាមួយគ្នា តើប្រាកដចិត្ដដែរឬទេ ថាអ្នកអាចរួមរស់ដល់ថ្ងៃស្លាប់នោះ?យ៉ាងណាមិញ ដើម្បីឱ្យស្នេហាកាន់តែរលូន និងមានភាពជោគជ័យដើរលើវិថីអនាគតរួមគ្នា ក្រៅពីក្តីស្រលាញ់នោះ ភាពស្មោះត្រង់

និងការជឿទុកចិត្តគ្នា​ គឺជាកត្តាមួយដ៏សំខាន់បំផុត។ ហើយអ្វីដែលប្តី​ប្រពន្ធ​ត្រូវតែធ្វើនោះ​ គឺ ការនិយាយគ្នាគ្រប់រឿងរ៉ាវទាំងអស់ តែប្រសិនជាអ្នកនៅតែមានការភ័យខ្លាចនេះ​ ភ័យខ្លាចនោះឬមិនទាន់មានទំនុកចិត្ត​ ក្នុងការប្រាប់រឿងរ៉ាវសំខាន់ៗទេ ស្នេហារបស់អ្នកនឹងមិនគង់វង្សឡើយ ថែមទាំងស្រលាញ់គ្នាមិនយូរ​ ងាយបែកបាក់ទៀតផង។​ ជាក់ស្តែង​ ក្រឡេក​មកមេីល​ពី​ប្តីប្រពន្ធ​មួយ​គូ​នេះ​​

ដោយសារ​តែ​មានក្តី​ស្រលាញ់​ពិត​ និង​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​គ្នា​ ទេីប​អ្នកទាំង​ពីរអាចរស់នៅជាមួយគ្នាយ៉ាង​មាន​សុភមង្គល​ ដោយមានមនុស្សមិនតិចនោះទេ​ បាន​លួចច្រណែន​ដល់ពួកគាត់។ជាក់ស្តែង បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Dana Store II ដែលបងស្រី​ជាម្ចាស់​ហាងលក់​គ្រឿង​អលង្ការ​ បាន​មានក្តី​រំភើប​ជាខ្លាំង​ចំពោះ​អតិថិជន​របស់​ខ្លួន​ ដែលមានស្វាមីល្អ​ ចេះយល់ចិត្ត​ប្រពន្ធ​ ដោយក្នុង​នោះ​ បងស្រី​បាន​មានការ​រៀប​រាប់​ឲ្យដឹង​ថា​៖«រកឯណាបានស្វាមីល្អបែបនេះ​ ថ្ងៃមុនជូនប្រពន្ធទិញខ្សែករជាងប្រាំពីរមុឺនម្តងហេីយ​ ឃេីញប្រពន្ធសំលឹងមិនដាក់ភ្នែកខ្សែកនឹងក្រវិលមិនអស់ចិត្ត​ បួនថ្ងៃក្រោយក៍​សំរេចចិត្តមកទិញអោយប្រពន្ធបន្ថែមទៀត​ អរគុណសំណព្វចឹត្តជូនពរអោយរកសុីមានបាន​ និងមានសុភមង្គលក្នុងគ្រួសារ»។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment