ជួយស៊ែរផងកូនខ្មែរ!!អបអរសាទរ ! ប្រាសាទអង្គរវត្ត​ របស់ខ្មែរ ជាប់លេខ​១ នៅ​លើគេហទំព័រ​​បេតិកភណ្ឌ​ពិភពលោក​អង្គការ​យូណេស្កូ

ដូចដែរប្រិយមិត្តបានជ្រាបហើយថា ប្រាសាទ​អង្គរវត្ត ត្រូវ​បាន​ចុះ​ក្នុង​បញ្ជីសម្បត្តិបេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​១៩៩២។ ក្រៅ​ពី​អង្គរវត្ត មាន របាំ​ព្រះរាជទ្រព្យ ល្ខោន​ស្បែកធំ ប្រាសាទ​ព្រះវិហារ ល្បែង​ទាញព្រ័ត្រ ចា​ប៉ីដងវែង និង​ប្រាសាទ​សំបូរ​ព្រៃគុក ក៏​ត្រូវ​បាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​យូណេស្កូ​ផងដែរ​៕

នេះបើយោងទៅតាមប្រភពដែរបានចុះផ្សាយចេញពីរវេបសាយ Asian Correspondent បានប្រាប់ឲ្យដឹងថាប្រាសាទ​អង្គរវត្ត បាន​ជាប់​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ប្រវត្តិសាស្ត្រ និង​វប្បធម៌ លេខ​១ របស់​អាស៊ី ​នៅ​លើ​វេបសាយ​​បេតិកភណ្ឌ​ពិភពលោក​នានា​របស់​អង្គការ​យូណេស្កូ ដែល​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​​សម្រាប់​ភ្ញៀវ​ទេសចរ​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​នៅ​លើ​ពិភពលោក។ ប្រភព​ដដែល បាន​ចាត់ទុក​ប្រាសាទ​អង្គរវត្ត​ជា​ទីតាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារៈ​សំខាន់​នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍។ អង្គរវត្ត ក៏​ជាប់​ជា​តំបន់​ទេសចរណ៍​បេតិកភណ្ឌ​វប្បធម៌ និង​ធម្មជាតិ ដែល​ជា​គោលដៅ​របស់​ទេសចរ នៅ​លើ​វេបសាយ TripAdvisor ផង​ដែរ។

Related posts

Leave a Comment