មនុស្សម្នាក់ៗគ្មាននរណាចង់ចាកឆ្ងាយពីគ្រួសារខ្លួនឯងនោះទេ តែមកពីជីវភាពក្នុងគ្រួសារមានការខ្វះខាត គ្មានជម្រើស ទើបត្រូវសំរេចចិត្តបែបនេះ ចាកឆ្ងាយពីប្រទេសកំណើតខ្លួន ហើយទៅនៅប្រទេសដទៃដែលខ្លួនមិនស្គាស់សោះដើម្បីរកលុយ ទាំងដែលត្រូវជួបនូវបញ្ហាលំបាក ការប្រមាថជាន់ឈ្លីជាដេីមនោះ។
សូមកុំគិតថាអ្នកដែលបានមកធ្វើការនៅប្រទេសកូរ៉េខាងត្បូង គឺជាមនុស្សដែលមានសំណាងអោយសោះ ការងារជាកម្មករគេ គឺមិនមែនមកកើបលុយ ហើយក៏មិនមែនដេកយកតែលុយដែរ មុននិងបានលុយផ្ញើរទៅអោយអ្នកផ្ទះ ២០០ដុល្លារ ទៅដល់ ១០០០ដុល្លារ សម្រាប់ចាយនោះ គឺគេបានយកជីវិតដែលប្រថុយប្រថានទៅប្តូរវាមក។
ក្រៅពីការងារអ្នកដែលធ្វើការងារនៅកូរ៉េខាងត្បូង ត្រូវប្រឈម និងបញ្ហាមួយចំនួនដូចជា ការហូបចុក កត្តាអាកាសធាតុ (រដូវក្តៅ និងរដូវធ្លាក់ព្រិល) គ្រោះថ្នាក់ក្នុងម៉ោងការងារដោយយថាហេតុណាមួយ ដែលទាំងអស់នេះហើយ គឺជាមូលហេតុយ៉ាងចំបង ដែលសុទ្ធសឹងតែធ្វើអោយបាត់បង់ជីវិតបានគ្រប់ពីវេលា។
យ៉ាងណាមិញ ពលករកូរ៉េម្នាក់ទៀតហេីយបានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកផេកឈ្មោះ Meng Costa Page បំណងល្អពីខ្ញុំ ដែលនៅមុននេះបន្តិចបានមានរៀបរាប់ឲ្យដឹងយ៉ាងដូច្នេះថា៖«សូមចូលរំលែកទុក្ខផង ម្នាក់ទៀតហេីយ កំពុងសាកសួរ សូមរង់ចាំព័ត៌មានលំអិត»។
បេីតាមសម្តីបញ្ជាក់ពីអ្នកស្គាល់សពរងគ្រោះបានឲ្យដឹងថា គាត់រស់នៅអេីយចុងប៊ូ នៅទីនោះត្រជាក់ណាស់ ចំណែកឯមូលហេតុនៃការស្លាប់ ដោយសារតែជំងឺគាំងបេះដូង។ គូសបញ្ជាក់ដែរថា ចំពោះករណីនេះ គឺមិនមែនជាករណីលេីកដំបូងនោះទេ ដែលមានពលករខ្មែរនៅប្រទេសកូរ៉េស្លាប់ដោយសារតែជំងឺគាំងបេះដូងនេះ។ ព័ត៌មានលំអិតបន្ថែម ក្រុមការងារយើងខ្ញុំ នឹងធ្វើជម្រាបជូនប្រិយមិត្តជាបន្តទៀត។