ប្រិយមិត្ដដឹងហើយថា សេវាកម្មដឹកអ្នកដំណើរ ដ៏ពេញនិយមនៅក្នុងព្រះរាជាណាចក្រកម្ពុជា នោះគឺម៉ូតូកង់បីឥណ្ឌា (PassApp) ដែលសេវាកម្មមួយនេះ បង្កើតឡើងក្នុងគោលបំណងដើម្បីជួយដល់ប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការបញ្ជា ហៅមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ តាមរយៈទូរស័ព្ទដៃទំនើប ដែលមានទាំងរថយន្ដថែមទៀតផង។
ជាមួយនឹងគ្នានេះដែរ បើទោះបីជាសេវាកម្មមួយនេះ មានភាពងាយស្រួលពេញនិយម និងមានភាពរហ័សទាន់ចិត្តក៏ដោយ ប៉ុន្ដែបច្ចុប្បន្ននេះ ក៏នៅតែមានបុគ្គលមួយចំនួនតូច មិនថាតែភ្ញៀវអ្នកជិះ និងម្ចាស់កង់បីអ្នកបេីកបរនោះទេ ហាក់មានភាពមិនស្មោះត្រង់ ហើយថែមទាំងបានប្រព្រឹត្ដិនូវអំពើមិនល្អមួយចំនួនថែមទៀតផង។
ជាក់ស្ដែង ករណីនេះស្រាប់ ដែលភ្ញៀវបានបន្លំយកទូរស័ព្ទអ្នករត់កង់បី ខណៈដែលគ្នាកំពុងតែលំបាក់ហេីយនោះ នេះបេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Chhun Rith Online Shop បានមានរៀបរាប់ឲ្យដឹងថា៖«ថ្ងៃនេះខ្ញុំជួបប្អូនប្រុសម្នាក់ ដែលជាអ្នករត់ PassApp ដូចគ្នា គឺត្រូវភ្ញៀវហៅ PassApp ជិះពីស្ទឹងមានជ័យទៅតាខ្មៅ ទៅដល់កន្លែងធ្វើជាខ្ចីទូរស័ព្ទបន្តិច ដើម្បីខល់ទៅប្ដី ហេីយយកទូរស័ព្ទប្អូនទៅបាត់ ខ្ញុំពិតជាអាណិតប្អូនណាស់ ដឹកទៅអត់បានទាំងលុយបាត់ទាំងទូរស័ព្ទ។
ខំទៅជួល PassApp គេមករត់ ដេីម្បីរកលុយបន្ថែម ក្នុងការចាយវាយប្រចាំថ្ងៃ ឥឡូវមិនដឹងប្រាប់អ្នកផ្ទះថាយ៉ាងម៉េចនោះទេ ជីវិតអ្នករត់ PassApp អេីយ សូមបងប្អូនអ្នករត់ PassApp ទាំងអស់ មេត្តាប្រុងប្រយ័ត្នអោយបានខ្ពស់ ព្រោះយេីងមិនដឹងថាអ្នកណាអាក្រក់ និងអ្នកណាល្អនោះទេ ខ្ញុំសង្ឃឹមថាអ្នកផ្ទះប្អូននឹងយល់ផងចុះ»។