សូមបងប្អូនជួយឧបត្ថម្ភគាត់ផង ជាថវិការក៍បាន​ រឺ​ ផ្តល់ជាសម្ភា:អោយខ្ចីក៏បាន ដោយនេះគឺជាស្នាដៃកូនខ្មែរយើង ដែលផលិតយន្តហោះសាកល្បង ដែលអាចឈានទៅដល់ការផលិតយន្តហោះបើកបរបាន នាថ្ងៃអនាគត់ (មានវីដេអូ)

ភ្នំពេញ៖ មហាជនជាច្រើនពិតជាជ្រាបរួចមកហើយថា ដែលកាលពីប៉ុន្មានខែមុនមកនេះមានការភ្ញាក់ផ្អើលជាខ្លាំង ដែលគេប្រទះឃើញ យន្តហោះរបស់ខ្មែរចំនួន២គ្រឿងដ៏ធំ ដែលមានសភាពចាស់ទ្រុឌទ្រោមទៅហើយ ត្រូវបានគេទុកចោលនៅលេីទឹកដីក្នុងព្រលានយន្តហោះ ក្រៅប្រទេស បេីទោះបីជាយន្តហោះនេះ មិនអាចដំណេីរការបានយ៉ាងណាក្តី ប៉ុន្ដែទាំងអស់នេះហើយ អាចសបញ្ជាក់ឲ្យឃើញថា ខ្មែរយើងកាលពីសម័យសម្ដេចតា គឺមិនធម្មតានោះឡើយ។

យ៉ាងណាមិញ នាខណៈព្រឹកកាលពីម្សិលមិញនេះ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ យុវជនខ្មែរមួយក្រុម ពិតជាមានសមត្ថភាពដ៏អស្ចារ្យដោយអាចផលិតយន្ដហោះបានដោយខ្លួនឯង ដែលជាហេតុធ្វើឲ្យមជ្ឈដ្ឋានមហាជន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ និងបាននាំគ្នាស៊ែរចែករំលែកយ៉ាងច្រើនតែម្ដង។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ដែលបង្ហោះពីសកម្មភាពផលិតយន្ដហោះខាងលើនេះ ដែលមានឈ្មោះ Khomnit បានសរសេរប្រាប់ឱ្យដឹងថា៖”បងប្អូនខ្មែរទាំងអស់គ្នា ពួកយេីងគំនិតបានសម្រេចយន្តហោះ Airbus A350​ នេះបាន 90%​ហេីយ។

ពួកយេីងត្រូវការថវិកាបន្ថែម ដេីម្បីទិញ ESC 120A​ ចំនួន 4​ ថ្ម Lipo​ 80c​/ 5200mA​ ចំនួន 4​ សំរាប់ការហោះហេីរយន្តហោះមួយនេះ។ បងប្អូនអាចបរិច្ចាគជាថវិកា ឬផ្តល់ជាសំភារៈអោយពួកយេីងខ្ចីក៏បាន។ សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រ​ សូមជួយស៊ែរ ដេីម្បីអោយសប្បុរសជនបានឃេីញពីសកម្មភាពរបស់ពួកយេីងផង​ សូមអរគុណ”៕

Related posts

Leave a Comment