អាសូរខ្លាំងណាស់! ដោយសារតែជីវភាពក្រីក្រពេកលោកតាម្នាក់ អាយុ ៨២ឆ្នាំ សុខចិត្តដើរលក់អង្រឹងដើម្បីបានប្រាក់យកទៅ…(មានវីដេអូ)

ហ្វេសប៊ុក៖ ទាក់ទងទៅនឹងជីវភាពក្រីក្រ នៅតែជាចំណោតបញ្ហាធំមួយដែលនៅក្នុងប្រទេសកម្ពុជានៅតែកើតមាន បើទោះបីជារាជរដ្ឋាភិបាលកំពុងតែស្វះស្វែងរកគ្រប់វិធីក្នុងការកាត់បន្ថយភាពក្រីក្រយ៉ាងណាក្តី ក៏ភាពក្រីក្រនេះនៅតែបន្តកើតមាន ជាពិសេសនោះចំពោះមនុស្សចាស់ជរានៅតាមបណ្តាលខែត្តនិងនៅតាមតំបន់ដាច់ស្រយាលជាដើម។ យ៉ាងណាមិញលោកតាម្នាក់ដែលរស់នៅខេត្តកណ្តាល គាត់ពិតជាកំសត់ខ្លាំងណាស់ ដោយគាត់មិនមានកូនចៅមើលថែនោះទេ

ដោយគាត់រស់នៅជាមួយលោកយាយ និងកំពុងតែមានជម្ងឺទៀតផង ពិតជាគួរឲ្យអាណិតខ្លាំងណាស់។ ដោយមើលឃើញពីទុក្ខលំបាក និងមានក្តីចិត្តអាណិតអាសូរជាពន់ពេកនោះ នារីដ៏ស្រស់ស្អាតម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះថា SokLeng Lim បានជូនជាថវិកាបន្តិចបន្តួច និងបានជួយប្រកាសស្វែងរកជំនួយដើម្បីជួយដល់លោកតាទៀតផង។ ហើយនារីស្រស់ស្អាតខាងលើនេះក៏មានជាពាក្យពេចន៍រៀបរាប់ដោយមានខ្លឹមសារថា៖ «លោកតា ក្រីក្រ

ដើលក់អង្រឹងនៅម្តុំផ្សាឧត្តុង ឈ្មោះ​ តា ហុង អាយុ 82ឆ្នាំ រស់នៅតែ 2នាក់ តាយាយ មិនមានកូនចៅទេ ព្រោះយាយឈឺ តាត្រូវដើរលក់អង្រឹងដើម្បីបានប្រាក់ចិញ្ចឹមជីវិតនិងទិញថ្នាំអោយយាយសព្វថ្ងៃលោកតារស់នៅភូមិសំរោង ស្រុកពញ្ញាឮ ខេត្តកណ្តាល រាល់ថ្ងៃលោតាដើរលក់អង្រឹងនៅម្តុំផ្សា ឧត្តុង នៅវត្តប្រាំង

បើបងប្អូនសប្បុរសជន​ចង់ជួយលោកតា ជួយទិញអង្រឹងលោតតាផង រឺចង់ជួយជាថវិកាអាចទាក់ទងមកនាងខ្ញុំ, រាល់ជំនួយបងប្អូននាងខ្ញុំនិងជួបលោកតាឆាប់ៗនេះ,​ ហើយសូមអរគុណប្អូនប្រុសដែលបានប្តល់ពណ៌មានលំអិតមកបង»។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment