អុញនោះ! Bank ក្តៅចិត្តតបផាំងៗ រឿងគេដៀមដាមថាអត់ពីឪពុកក្មេក លោកទាត់ចោលប្រពន្ធ

លោក Bank Athigit ត្រូវបានមហាជនស្គាល់ថាជាអ្នកសិល្បៈផ្នែកចម្រៀងមួយរូប ហើយលោកក៏ត្រូវជាកូនប្រសាប្រុសរបស់តារាកំប្លែងលំដាប់ប្រទេសលោក Na khom ផងដែរ ។ ទោះជាយ៉ាងណា បន្ទាប់ពីឪពុកក្មេកបានទទួលមរណភាពទៅ លោកក៏មានតួនាទីជាច្រើននៅមើលថែក្រុមគ្រួសារ ប្រពន្ធកូន និង ម្តាយក្មេកផងដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២១ នេះ លោក Bank ចេញមុខប្រត្តិកម្មយ៉ាងខ្លាំង បន្ទាប់ពីមានអ្នកខមមិនលើការបង្ហោះរបស់ភរិយាលោកថា ឱ្យនាងប្រយ័ត្នប្រយែងផងនៅពេលដែលឪពុកមិននៅ ប្រយ័ត្នស្វាមីមានថ្មីបោះបង់នាងចោល ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើក្រឡេកមកមើលពីលោក Bank ក្រោយពីឃើញមានអ្នកចូលទៅខមមិនលើការបង្ហោះរបស់ភរិយាបែបនេះ ទ្រាំមិនបានលោកក៏បានបង្ហោះឆ្លើយតបទៅកាន់អ្នកដែលព្យាយាមបំផ្លាញសុភមង្គល និង កិត្តិយសគ្រួសារលោកថា «យល់ថាអ្នកមានបំណងល្អ តែក្នុងចិត្តខ្ញុំមិនដែលសូម្បីតែគិត» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីលោកបង្ហោះបែបនេះរួចមក ស្រាប់តែភរិយារបស់លោកចូលមកខមមិនចំអន់លេងថា «បើបែបនោះមែន ឱ្យទៅតែម្តង» ។ ស្របពេលនោះដែរ គេសង្កេតឃើញមានមហាជនជាច្រើនបានចូលទៅខមមិនលើកកម្លាំងចិត្ត និង សម្តែងការមិនពេញចិត្តចំពោះបុគ្គលខមមិនមានចេតនាមិនល្អនោះផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment