អបអរសាទរ! កីឡាការិនី ខាន់ ចេសា ឈ្នះមេដាយមាស ក្នុង​​ការ​​ប្រ​​កួត​​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២១

CAMSOC-ភ្នំពេញ៖ កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បាន​ឈ្នះ​មេ​ដាយ​មាស ក្នុង​ការ​ប្រ​កួត​កី​ឡា​ជឺ​ជិត​ស៊ូ​ជើង​ឯក​ថ្នាក់​ជាតិ​ស​ហ​រដ្ឋ​អា​មេ​រិក ឆ្នាំ​២០២១ (American National IBJJF Jiu-Jitsu Championship 2021)។ ការ​ប្រ​កួត​ដ៏​ធំ​ប្រ​ចាំ​ឆ្នាំ​នេះ បាន​ធ្វើ​ឡើង​រយៈ​ពេល ៣​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២៤-២៦ ខែ​មិថុនា​នេះ នៅ​ទី​ក្រុង Las Vegas ដោយ​មាន​អត្ត​ពលិក​ចូល​រួម​ប្រ​មាណ​ជាង ៤,០០០នាក់ និង​ប្រ​កួត​លើ​វិញ្ញា​សា​ជា​ច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខាន់ ចេសា បានប្រកួតលើវិញ្ញាសាខ្សែក្រវាត់ខ្មៅ ដោយ​នាង​បាន​ចាប់​ឆ្នោត​ឈរ​ចាំ​នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុន​យក​ឈ្នះគូប្រកួត ក្នុង​លទ្ធ​ផល ៧-០ពិន្ទុ ដើម្បីបន្ដឡើងវគ្គផ្ដាច់​ព្រ័ត្រ។ ឈាន​​ដល់​វគ្គ​កាត់​សេចក្ដី កីឡាការិនីកូនកាត់ខ្មែរ-ម៉ិកស៊ិក-អាមេរិក ដដែលនេះ ធ្វើបាន​កាន់​តែល្អ ដោយ​បានផ្ដួល​គូប្រកួត​ជាមួយ​ការប្រើ​បច្ចេក​ទេសពិសេស​ស្នៀតកាច់​ក្លេ រហូត​ត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួត ដើម្បី​ក្លាយ​ជាម្ចាស់​មេដាយមាសតែម្ដង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយដណ្ដើមបានជ័យជម្នះខាងលើ ម្ចាស់មេដាយ​មាស​កីឡា​អាស៊ី ឆ្នាំ២០១៨ និងជាម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ​២០១៩ របស់​កម្ពុជា ខាន់ ចេសា បានសម្ដែងការសប្បាយចិត្តជាខ្លាំង ដែលខ្លួន​អាច​ដណ្ដើម​បានមេដាយមាសជាថ្មី ក្នុងព្រឹត្តិការណ៍​ដ៏ធំ​ប្រចាំឆ្នាំ នៅសហរដ្ឋ​អា​មេ​រិក​នេះ។ អ្វីដែលពិសេស គឺនាងទន្ទឹងរង់ចាំការធ្វើដំណើរមកកម្ពុជា ដើម្បី​ត្រៀម​ចូល​រួម​ការ​ប្រ​កួត​កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងឆ្នាំ​២០២១ នេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កីឡាការិនីវ័យ១៩ឆ្នាំរូបនេះ បានបញ្ជាក់ពីទីក្រុង Las Vegas ក្រោយ​បញ្ចប់​ការប្រកួតថា «ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ជ័យជម្នះមួយនេះ ហើយខ្ញុំក៏សង្ឃឹមថា ប្រទេសកម្ពុជានឹងរួចផុតពីជំងឺកូវីដ-១៩ ឆាប់ៗដែរ។ មួយវិញទៀត ខ្ញុំសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម នឹងបន្ដធ្វើ ហើយខ្ញុំចង់ទៅប្រទេសកម្ពុជា ដើម្បីបង្ហាញពីមោទនភាពនៃអត្តពលិកកម្ពុជា ក្នុងប្រភេទកីឡានេះ។ ខ្ញុំកំពុងរង់ចាំយ៉ាងអន្ទះសាក្នុងការធ្វើដំណើរទៅកម្ពុជា ដើម្បីប្រកួតតំណាងកម្ពុជា» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរដឹងថា ខាន់ ចេសា ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិ ចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានវិវត្តន៍ខ្លួនយ៉ាងឆាប់រហ័ស រហូតទទួលបានខ្សែក្រវ៉ាត់ខ្មៅ ក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោកត្រឹមវ័យ១៨ឆ្នាំ កាលពីចុងឆ្នាំ២០២០។ អ្វីដែលគួរឲ្យកោតសរសើរ កីឡាការិនីមានឈាមជ័រជាខ្មែររូបនេះ បានបង្ហាញឆន្ទៈ និងត្រៀមខ្លួនជានិច្ច ដើម្បីប្រកួតតំណាងកម្ពុជា ជាក់ស្ដែងដូចកាលពីឆ្នាំ២០១៨ និងឆ្នាំ២០២១៩ កន្លងទៅ ចេសា ក៏បានដណ្ដើមមេដាយមាសកីឡាអាស៊ី និងស៊ីហ្គេម ជូនប្រទេសកម្ពុជាផងដែរ៕ ប្រភពរូបភាព៖ Jessa Khan Athlete

ប្រភព៖ Cambodia SEA GAMES 2023

Related posts

Leave a Comment