គួរឲ្យសរសើរខ្លាំងណាស់! ឯកឧត្តម ហ៊ុន ម៉ានិត កូនប្រុសសម្តេចតេជោ ហ៊ុន សែន សុខចិត្តលុតជង្គង់ ថតរូបជាមួយលោកវុថ្ថា ហៅតឿ ដើម្បីអោយសមនឹងគ្នា

ឯកឧត្ដម ហ៊ុន ម៉ានិត គឺជាកូនប្រុសទី២ ក្នុងចំណោមបងប្អូនប្រុសទាំង៣ ដែលជាកូនរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្ដម ហ៊ុន ម៉ានិត មានបងប្អូនចំនួន៥នាក់ (ប្រុស៣ ស្រី២) ហើយឯកឧត្ដម ហ៊ុន ម៉ានិត ជាកូនទី៣ ក្នុងគ្រួសារ។ ទន្ទឹមនឹងនេះដែរ ឯកឧត្ដម ហ៊ុន ម៉ានិត មានកូនចំនួន ៥នាក់ និងមានតំណែងជាច្រើន ក្នុងជួររដ្ឋាភិបាល។ ក្នុងនោះលោក គឺជា ឧត្តមសេនីយ៍ឯក និងជាអនុប្រធានក្រុមការងារថ្នាក់ កណ្តាល ចុះជួយខេត្តកំពង់ចាម និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ ហើយក៏ជាបុគ្គលដ៏សាមញ្ញជនមួយរូបនៅក្នុងសង្គម ដោយតែងតែបង្ហាញពីភាពរស់នៅបែបធម្មតា បើទោះបីជារូបលោកមានឋានៈខ្ពស់យ៉ាងណាក្ដី។

ជាក់ស្ដែង ដូចកាលពីរសៀលមុននេះបន្ដិច ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្ដម ហ៊ុន ម៉ានិត បានធ្វើឲ្យដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ក្នុងព្រឹត្ដិការណ៏ខួបលើកទី៤១ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ពីពហុកីឡដ្ឋានជាតិអូឡាំពិក ដែលឯកឧត្ដម បានអញ្ចើញចូលរួម និងបានផ្ដល់កត្ដិយសថតជាមួយសិល្បករជាច្រើនរូប។ ក្នុងទិដ្ឋភាពរូបថតមួយសន្លឹក ដែលជាការចាប់អារម្មណ៏ និងកោតសរសើរជាទីបំផុតនោះគឺ ឯកឧត្ដម ហ៊ុន ម៉ានិត សុខចិត្ដលុតជង្គង់ជើងម្ខាង ដើម្បីអោយមានកំពស់ស្មើនឹងសិល្បករមួយរូប ដែលគាត់ជាមនុស្សក្រិន នោះគឺ នាយតឿ ដើម្បីថតរូបទុកជាអនុស្សាវរីយ៍។ ក្នុងនោះដែរ លោក K01 លើកឡើងយ៉ាងដូច្នេះថា៖”K01បានចូលរួមក្នុងកម្មវិធីសសយក ព្រឹកមិញនេះពិតជាគោរពថ្នាក់ដឹងនាំដូចជា ឯកឧត្តម ហ៊ុនម៉ានិត ខ្លាំងណាស់ នៅពេលដែលថតរូបជាមួយបងប្រុសវុថ្ថា ហៅតឿ បានលតជង្គង ដើម្បីអោយបានស្មើ K01សប្បាយចិត្តណាស់ ពេលឃើញបែបនេះ”។

Related posts

Leave a Comment