មិនធម្មតាទេ! លោក ជី ដេវីត Surprise គ្រឿងពេជ្រទាំងឈុត តម្លៃកប់ពពក ធ្វើអោយកញ្ញា ទេព បូព្រឹក្ស រំភើបចង់ហោះ ដោយជាកាដូក្នុងថ្ងៃ

លោក G-Davith គឺតារាចម្រៀង រ៉េប ដ៏មានឈ្មោះល្បីល្បាញមួយរូបក្នុងប្រទេសកម្ពុជា ក៏ព្រោះតែរូបលោកមានរូបរាងខ្ពស់សង្ហារ ចេះនិពន្ធទាំងទំនុកច្រៀង និងបទភ្លេង ហើយថែមទាំងច្រៀងបានពិរោះ ដែលទាំងអស់នេះហើយ ទើបរូបលោកទទួលបាននូវភាពល្បីល្បាញ និងប្រជាប្រិយភាពកាន់តែខ្លាំង នៅក្នុងវិថីសិល្បៈ។ យ៉ាងណាមិញ បើក្រឡែកមកមើលពីជីវិតស្នេហារបស់លោក G-devith រួមជាមួយកញ្ញា ទេព បូព្រឹក្ស វិញនោះ អ្នកទាំងពីរតែងតែបង្ហាញពីសកម្មភាពស្និតស្នាល និងផ្អែមល្ហែមជារឿយៗ មិនថានៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ឬក្រៅនោះឡើយ ដែលជាហេតុធ្វើឲ្យក្រុមអ្នកគាំទ្រអ្នកទាំងពីរមានភាពរំភើប និងច្រណែនសេចក្ដីស្នេហាមួយនេះជាខ្លាំង។

ជាក់ស្ដែង ដូចកាលពីព្រឹកមិញនេះឯង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ បុរសសង្ហារខ្ពស់ស្រឡះរូបនេះ បានធ្វើឲ្យដៃគូរអនាគតភរិយារបស់ខ្លួន (ទេព បូព្រឹក្ស) មានក្ដីរំភើប និងភ្ញាក់ផ្អើលទៀតហើយ ដោយលោក G-devith បានទិញគ្រឿងអលង្ការពេជ្រ មួយឈុតជូនទៅ បូព្រឹក្ស ដែលទំនងពេជ្រមួយឈុតនេះ គឺមានតម្លៃ រាប់មុឺនដុល្លារឯណោះ សម្រាប់ទុកជាកាដូរថ្ងៃ Anniversary ៣ឆ្នាំ។ ក្នុងទិដ្ឋភាពវីដេអូ ដែលលោក G-devith បានបង្ហោះក៏បាននិយាយរៀបរាប់អំពីស្នេហារបស់ខ្លួន ការខិតខំតស៊ូឆ្លងកាត់ឧបសគ្គ ដែលពេលស្ដាប់ហើយពិតជាសែនរ៉ូមែនទិចជាខ្លាំង។ ទន្ទឹមនឹងនេះ G-devith ក៏បានភ្ជាប់សារមួយឃ្លាថា៖”កាដូ anniversary ៣ឆ្នាំ សន្សំទំរាំបាន តែក៏អរគុណយូធូបនឹងgameផងដែរបាទ”។

Related posts

Leave a Comment