ប្រពៃណាស់! អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថិវិកា ចំនួន៣លានដុល្លារ ជូន សម្តេចតេជោ ហ៊ុន សែន ដើម្បីធ្វើរឿងមួយនេះ ក្នុងថ្ងៃកំណើតកូនប្រុស

ភ្នំពេញ៖ ពិតជាមានក្តីរំភើបរីករាយជំនួសណាស់ នាក្នុងថ្ងៃខួបកំណើតគម្រប់ ១៦ ឆ្នាំ របស់កូនប្រុស អ្នកឧកញ៉ា គិត ម៉េង និង លោកជំទាវ ម៉ៅ ចំណាន បានធ្វើការបរិចា្ចគថវិកាចំនួន ៣ លានដុល្លាសហរដ្ឋអាមេរិក ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា សម្រាប់ទិញឧបការណ៍តេស្តរហ័សរកមេរោគកូវីដ១៩ នេះបើតាមការបញ្ជាក់ពីទំព័រហ្វេសប៊ុកផ្លូវការរបស់ អ្នកឧកញ៉ា គិត ម៉េង ផ្ទាល់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រួមជាមួយគ្នានេះដែរ អ្នកឧកញ៉ា គិត ម៉េង ក៏បានលើកឡើងបន្តទៀតថា ប្រទេសកម្ពុជាធ្វើបានល្អក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ១៩ ហើយក៏ជាប្រទេសឈានមុខគេក្នុងការចាក់វ៉ាក់សាំង។ ឧបករណ៍តេស្តរហ័សរកមេរោគកូវីដ-១៩នឹងជួយដល់ការវាយតម្លៃយ៉ាងរហ័សនៃការប្រថុយនឹងហានិភ័យ និងជួយបន្ថែមទៀតដល់ការការបង្ការការរីករាលដាលជំងឺនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះផងដែរ អ្នកឧកញ៉ា បានជូនពរកូនប្រុស ស៊ូឡា ឱ្យជៀសផុតពីជំងឺរាតត្បាត និងជំងឺឆ្លងដទៃទៀត និង សូមឱ្យជីវិតរបស់កូនប្រុសរបស់លោក ពោរពេញដោយសុភមង្គល និង ឱកាសជាច្រើន និង មានអត្ថន័យជានិច្ច។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាចុងក្រោយ អ្នកឧកញ៉ា គិត ម៉េង និង ភរិយា ជូនពរសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តមានសុខភាពល្អ កម្លាំងប្រាជ្ញា និងចក្ខុវិស័យខ្ពស់ ព្រមទាំងបន្តដឹកនាំប្រទេសកម្ពុជា ឱ្យជៀសផុតពីជំងឺកូវីដ១៩ ជាពិសេស ជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ និង សុវត្ថិភាព ក្នុងអំឡុងពេលដ៏លំបាកនេះ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment