ហេតុអ្វីផ្ទួនៗម៉្លេះ! ថ្ងៃតែមួយដែលព្រឹទ្ធាចារ្យ ឯម ធាយ ទទួលមរណភាព អ្នកបន្តវេនល្ខោនខោលវ័យក្មេងម្នាក់ទៀតក៏បានលាចាកលោក (សោកស្តាយដែលបាត់បង់អ្នកទាំងពីរ)

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា ព្រឹកមិញនេះមហាជនពិតជាមានការសោកស្តាយបំផុតចំពោះក្រុមគ្រួសារ សាច់ញាតិរបស់ ព្រឹទ្ធាចារ្យ ឯម ធាយ និង បងប្អូនប្រជាពលរដ្ឋ សិល្បករសិល្បការិនីទាំងអស់ក្នុងប្រទេស និង ក្រៅប្រទេសបន្ទាប់ពីទទួលដំណឹងថាគ្រូរបាំព្រះរាជទ្រព្យ ឬរបាំខ្មែរក្បាច់បុរាណ ទេវនាដនិម្មិត ឯម ធាយបានលាចាកលោកដោយសារជរាពាធ ក្នុងជន្មានយុ ៨៨ ឆ្នាំ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ក្រោយដំណឹងដ៏ក្រៀមក្រំបំផុតនោះ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ដដែលនេះ ក៏លេចដំណឹងសោកសៅថ្មីមួយទៀត ដោយអ្នកបន្តវេនសិល្បៈល្ខោនខោនអាយុ ១៥ ឆ្នាំម្នាក់ ក៏បានទទួលមរណភាពទាំងវ័យក្មេងផដែរ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីគណនីហ្វេសប៊ុកឈ្មោះថា «Sou Dane»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយហ្វេសប៊ុកខាងលើនេះក៏បានរៀបរាប់យ៉ាងដូច្នេះថា៖ “ក្នុងថ្ងៃតែមួយដែលលោកយាយឯមធាយលាចាកលោក ក៏មានដំណឹងក្រៀមក្រំពីលើទៀតគឺអ្នកបន្តវេន ល្ខោនខោលយើង ប្អូនប្រុស សុភាព សុវណ្ណកក្កដា ឯកទេសល្ខោនខោល នៅសាលាមធ្យមសិល្បៈ ប្អូនបាន ស្លា.ប់.ដោយសារខ្យល់គកាលពីព្រឹកមិញនេះក្នុងវ័យ១៥ឆ្នាំ ស.ពធ្វើបុណ្យនៅខេត្តកណ្តាល

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននៅភូមិ,ត្រពាំងស្វាយ សង្កាត់,គេាកឃ្លាង ខណ្ឌ,សែនសុខ រាជធានី,ភ្នំពេញ លេខគ្រួសារស.ពTel 0962161894, 012785144 ទទួលដំណឹងនឹងរូបភាពពី យ៉ែម រ៉ាឌី”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញដំណឹងក្រៀមក្រំនេះ មហាជន សិល្បករសិល្បការិនីជាច្រើន បានសម្ដែងការសោកស្ដាយជាពន់ ដ្បិតត្រឹមតែរយៈពេលមួយថ្ងៃសោះ កម្ពុជាត្រូវបានបាត់បង់ធនធានដ៏កម្ររហូតដល់ទៅពីររូបបន្តបន្ទាប់គ្នា ។ មិនតែប៉ុណ្ណោះ ក៏មានការចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃស.ពយុវជន សុភាព សុវណ្ណកក្កដា ផងដែរ៕

Related posts

Leave a Comment