សូមចូលរួមសោកស្តាយ និនង រំលែកទុក្ខយ៉ាងក្រៀមក្រំផង! ទេវនាដនិម្មតិ ឯម ធាយ គ្រូរបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណ បានទទួលមរណភាពហើយ

ភ្នំពេញ៖ ពិតជាដំណឹងដ៏សោកស្តាយនិងក្រៀមក្រំសម្រាប់ក្រុមគ្រួសារ សាច់ញាតិ របស់ព្រឹទ្ធាចារ្យ ឯម ធាយ និង បងប្អូនប្រជាពលរដ្ឋ សិល្បករសិល្បការិនីទាំងអស់ក្នុងប្រទេស និង ក្រៅប្រទេស ដោយអ្នកគ្រូរបាំព្រះរាជទ្រព្យ ឬរបាំខ្មែរក្បាច់បុរាណ ទេវនាដនិម្មិត ឯម ធាយ បានទទួលមរភាពហើយ ដោយសារតែជរាពាធ។ នេះបើតាមរយៈគេហទំព័រហ្វេសប៊ុកឈ្មោះថា «Chap Chamroeun Tola»។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយគេហទំព័រហ្វេសប៊ុកខាងលើ បានឲ្យដឹងយ៉ាងដូច្នេះថា៖ “លោកយាយទេវនាដនិមិ្មត ឯម ធាយ បានទទួលមរណៈភាព នៅវេលាម៉ោង ១២:២០ នាទីយប់ ថ្ងៃឣង្គារ ៦កេីត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ក្នុងជន្មាយុ ៨៨ឆ្នាំ។ នេះជាការបាត់បង់នូវធនធានដ៏កម្រមួយក្នុងវិស័យសិល្បៈបុរាណ។ សូមដួងវិញ្ញាណក្ខន្ធលោកយាយបានទៅកាន់ទីឋានសុគិតិភព”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឯម ធាយ ជានាដការបាំព្រះរាជទ្រព្យឬរបាំក្បាច់ខ្មែរបុរាណ ដោយបានខិតខំប្រឹងប្រែងចែករំលែកចំណេះដឹង ក៏ដូចជាខំបង្រៀនរបាំបុរាណដល់ក្មេងជំនាន់ក្រោយ ។ ព្រឹទ្ធាចារ្យ ឯម ធាយ អាចរាំរបាំតួនាង តួនាយរោង ក្បាច់ប្លែង តួស្វា តួយក្ខ ច្រៀង និងដឹកនាំបង្ហាត់ក្នុងរឿង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនតែប៉ុណ្ណោះ ព្រឹទ្ធាចារ្យ ឯម ធាយ បានបង្រៀនសិស្សរបាំបុរាណក្នុងព្រះបរមរាជវាំង តាំងពីអាយុ១៩ឆ្នាំ និងបង្ហាត់ក្នុងនាយកដ្ឋានសិល្បៈ រហូតដល់ចូលនិវត្តន៍ និងជាសិស្សរបាំព្រះរាជទ្រព្យ របស់ព្រះមហាក្សត្រយានី ស៊ីសុវត្ថិមុនីវង្សកុសុមៈនារីរត្ន សេរីវឌ្ឍនាផងដែរ ៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment