ទីបំផុត លេចមុខបុរសម្នាក់ បានធ្វើដំណើរពីកំពង់សោម មកដល់វត្តព្រែកលៀបហើយ ដើម្បីសុំយកធាតុ កុមារា ហុង យកទៅស្រុកកំណើត ហើយគាត់គឺជា..

ហ្វេសប៊ុក៖ ដូចដែលពុកម៉ែបងប្អូនបានដឹងហើយថា កាលពីពេលថ្មីៗមកនេះ មហាជនជាច្រើនពិតជាបានដឹងរឿងច្បាស់ហើយ ទាក់ទងក្មេងប្រុសដ៏គួរឲ្យអាណិតម្នាក់ឈ្មោះ ហុង នោះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នាយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើល និង ស្លុតចិត្តយ៉ាងខ្លាំង ក្រោយលេចលឺដំណឹងថា កុមារា ហុង រូបនេះ បានបាត់បង់ជីវិត បាត់ទៅហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នេះបើតាមរយៈគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «Zear Tøñg» បានបញ្ជាក់ខ្លះៗដែរថា៖ “អាហុងទៅហេីយ Hmmm អស់កម្មហេីយ សង្ឃឹមថាជាតិក្រោយឯងនឹងល្អជាងជាតិនេះ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

#Update Caption ដែលអ្នកទាំងអស់គ្នាសួរថាអាហុង ស្លា. ប់ដោយសារមូលហេតុអ្វី #លឺរពួកម៉ាប្រាប់ថាវាតោងឡានដឹកម៉ាសុីនភ្លេីង ហេីតល.ត់ចុះពីឡាន ត្រូវ.ក.ន្ទុ.យក្រោយអូ.ស.ហេីយកិ.ន”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ហើយកាលពីថ្ងៃម្សិលមិញនេះ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ស.ព កុមារា ហុង បានដឹកមដល់ វត្តព្រែកលៀប ព្រមទាំងបានបូជារួចរាល់ផងដែរ ក្រោយឃើញទិដ្ឋភាពនេះហើយ មហាជនកើតចិត្តក្តីអាណិត អាសូរខ្លាំងណាស់ ព្រោះតែក្តីអាណិត កុមារា ហុង។

រីឯនៅមនុនេះបន្តិច នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបុរសម្នាក់បានចេញមក ហើយអះអាងខ្លួនជា ឪពុក កុមារា ហុង បានមកដល់វត្តព្រែកលៀប ដើម្បីមកសុំយកធាតុ កុមារា ហុង យកទៅស្រុកកំណើត។

នេះបើតាមការបញ្ជាក់ពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «បង ម៉េង អ្នកសារព័ត៌មាន» បានរៀបរាប់បន្ថែមទៀតថា៖ “ឪពុកអាហុង ធ្វេីដំណេីរពីកំពង់សោមឥលូវមកដល់វត្តព្រែកលៀបហេីយ ដេីម្បីសុំយកធាតុអាហុង យកទៅស្រុកកំណេីត… បេីបងជាឪពុកអាហុង បងមានដែរស្រលាញ់អាហុងដែលជាកូនបន្តិចទេ? មិនចង់និយាយអ្វីច្រេីនទេ សូមវិញ្ញាណក្ខន្ធក្មួយហុង បានទៅកាន់ទីស្ងប់សុខចុះ”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមតស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment