នឹកម្តាយខ្លាំងពេក! នេះជាស្នាមញញឹមចុងក្រោយ លោកបង ឆន សុវណ្ណារាជ និយាយជាមួយម្តាយ មុនម្តាយស្លា.ប់

ភ្នំពេញ៖ ដូចដែលពុកម៉ែបងប្អូន និង ហ្វេនៗជាច្រើនបានដឹងហើយ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ នេះ តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណារាជ និង ក្រុមគ្រួសារលោកទាំងមូលកំពុងជួបទុក្ខធំ ដោយម្តាយជាទីគោរពស្រលាញ់របស់លោក បានទទួលមរណភាព។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ លោក ឆន សុវណ្ណារាជ បានបង្ហោះសារ ប្រមាណជា ៤ ម៉ោងមុន ដ៏កំសត់មួយថា៖ “ម៉ាក់ហត់ហើយ ម៉ាក់សំរាកអោយសុខស្រួលណាម៉ាក់ ចាំពីថ្ងៃនេះទៅម៉ាក់ឈប់ចាក់ថ្នាំ ម៉ាក់ឈប់លេបថ្នាំច្រើនទៀតហើយម៉ាក់បានសុខហើយ ម៉ាកគេងអោយសុខស្រួលណាម៉ាក់ណា កូនស្រលាញ់ម៉ាក់ខ្លាំងណាស់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្ញុំបាទសូមអភ័យទោសដល់ម្ចាស់កម្មវិធីដែលខ្ញំបានលុបចោលភ្លាមៗទាំងអស់ផងដោយក្នងពេលនេះម្តាយរបស់ខ្ញុំបានទទួលមរណះភាពហើយដោយរោគលើសឈា មនឹងគាំងបេះដូង សូមអភ័យទោស”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងពិធីបុណ្យស.ពនោះដែរ គេក៏បានឃើញលោក ឆន សុវណ្ណារាជ បានសម្រេចចិត្តបំបួសនាគ ដើម្បីសងគុណអ្នកម្តាយជាគោរពស្រលាញ់របស់ខ្លួនផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅមុននេះបន្តិច នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ នេះ លោកបង ឆន សុវណ្ណារាជ នៅតែធ្វើចិត្តមិនទាន់បាន ដោយនៅនឹកស្រណោះអាលះអាល័យម្តាយ រហូតដល់ថ្នាក់ទម្លាយរូបភាពមួយសន្លឹក ហើយនិយាយទាំងទឹកភ្នែកបែបនេះថា៖ “ស្នាមញញឹមចុងក្រោយដែលកូនបាននិយាយជាមួយម៉ាក់ តាមវីដេអូខល អរគុណដល់ហ្វេនម្នាក់ដែលបានជួយធ្វើវាអោយច្បាស់សំរាប់ខ្ញុំ

ម៉ាក់ទៅបានសុខហើយ ម៉ាក់លែងពិបាកហើយ ព្រោះម៉ាក់ទ្រាំជាមួយជំងឺនេះជិត២០ឆ្នាំមកហើយ ស្នាមញញឹមរបស់ម៉ាក់គឺជាក្តីសុខរបស់កូនម្នាក់នេះ កូននឹងសន្យាថានឹងរឹងមាំមើលថែរក្សារគ្រួសារមួយនេះអោយល្អជំនួសម៉ាក់ ម៉ាក់ទៅកាន់ឋានសួរ សោយសុខអោយស្ងប់ចិត្តចុះណាម៉ាក់

កូននឹងរឹងមាំហើយអោយខ្លាំងដូចជាម៉ាក់ចឹង ម៉ាក់ជាស្រ្តីម៉េម៉ាយតែម៉ាក់អាចចិញ្ចឹមកូនបានយ៉ាងល្អដល់ទៅ៦នាក់ ម៉ាក់គឺជាវិរះនារីក្នុងបេះដូងកូនរហូត អំពើល្អមិនសាបសូន្យជាពាក្យម៉ាក់តែងតែប្រាប់កូនៗទាំងអស់គ្នា កូនសន្យាថានឹងរឹងមាំហើយបន្តដំណើរជីវិតជាមួយក្រុមគួសារយើងបន្តរទៀត លើលោកនេះកូនស្រលាញ់ម៉ាក់ជាងគេ I love you mum”៕

Related posts

Leave a Comment