ទស្សនាទិដ្ឋភាព កំពូលតារាល្បីៗជាច្រើន បានចូលរួមនៅក្នុងពិធីមង្គលការតារាចម្រៀង សួស វីហ្សា យាយពីថាស្អាតៗទាល់តែមែនទែន

ដូចដែលប្រិយមិត្ដនឹងមហាជនបានជ្រាបរួចមកហើយ ដែលនៅក្នុងថ្ងៃនេះផងដែរ​ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ គឺជាថ្ងៃដ៏វិសេសវិសាល ថ្ងៃជ័យមង្គល និងជាថ្ងៃរៀបអាពាហ៏ពិពាហ៏របស់លោក ថមមី និងអ្នកនាង សួស វីសា ដែលអ្នកទាំងពីរបានទន្ទឹមរងចាំអស់រយៈពេលជាយូរ និងបានធ្លាប់ហែឆ្លងកាត់ភាពលំបាក និងការតស៊ូជាមួយគ្នាអស់មិនតិចនោះឡើយ ទម្រាំតែមានថ្ងៃនេះ។ ទន្ទឹមនឹងនេះដែរ យេីងសង្កេតឃេីញថា អ្នកនាង សួស វីសា ដែលជាកូនក្រមុំ និងជាកូនអ្នកខេត្ដស្វាយរៀង គឺពិតជាមានរូបសម្រស់ស្រស់ស្អាតខ្លាំងណាស់ ហើយចំណែកកម្មវិធី ពិសារភោជនីយអាហារ នាល្ងាចនេះ គឺប្រារព្ធធ្វេីឡេីង នៅឯដឺព្រីមៀ សេនធ័រ សែនសុខ (អាគារ E និង F) ចាប់ពី ម៉ោង ១៧:០០។

ក្នុងកម្មវិធី ជ័យមង្គលរបស់តារាចសម្តែងដ៏ល្បីរូបនេះ បានរៀបចំឡេីង យ៉ាងអធិកអធ័មអមជាមួយក្បូរក្បាច់ដ៏ប្រណិត ក្នុងកម្មវីធីទាំងមូលរួមជាមួយ នឹងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក៏ដូចជាសម្អាងការដ៏គួរឲ្យទាក់ទាញ និងល្អឥតខ្ចោះដែលធ្វើឲ្យមានការចាប់អារម្មណ៏ពីមហាជនជាច្រេីន និងមានការកោតសរសើរមិនដាច់ពីមាត់ផងដែរ។ ជាក់ស្តែងក្នុងថ្ងៃដ៏វិសេសវិសាលមានសិរីសួស្តីមួយនេះ គេសង្កេតឃើញថា មានតារាប្រុសស្រីល្បីៗជាច្រេីនរូប បាន នាំគ្នាអញ្ជើញមកចូលរួម ដោយមានដូចជា កំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ,លោក ខេមរៈ សិរីមន្ដ, កញ្ញា សុខ សុីឡាលីន, នី រតនា និងភរិយា, ពេជ្រ សោភា និងអនាគតស្វាមី, ជា សុវណ្ណរិទ្ធិ, កែវ ចាន់និមល, ឆន សុវណ្ណារាជ, និងតារាល្បីៗជាច្រើនរូបទៀត ដើម្បីចូលរួមអបអរសាទរ និងជូនពរដល់គូស្វាមីភរិយាថ្មី។

ចំពោះពិធីមង្គលការរបស់ លោក ថមមី និងអ្នកនាង សួស វីសា ត្រូវបានមហាជនជាច្រេីន ជាពិសេសមិត្ដៗយុវវ័យ ដែលជាអ្នកនិយមគាំទ្រ ចំពោះអ្នកទាំងពីរបានសម្តែង នូវអារម្មណ៍រំភើប និងត្រេកអររួមជាមួយនឹងពាក្យជូនពរជាច្រើន ទៅកាន់អ្នកទាំង២រូប ដែលជាគូស្វាមីភរិយាថ្មីថ្មោងអោយទទួលបាននូវសុភមង្គល ដ៏ពិតប្រាកដ និងជោគជ័យនៅរាល់ភារកិច្ចផងដែរ។ ក្នុងនោះដែរ អ្នកទាំងពីរបានអញ្ជើញភ្ញៀវយ៉ាងច្រើនកុះករ ទាំងក្នុងវិស័យសិល្បៈ និងក្រៅសិល្បៈឲ្យចូលរួម និងមានវត្តមានកំពូលតារាចម្រៀង មិត្តក្នុងចង្កោមសិល្បៈ និងភ្ញៀវកិត្តិយស ជាអ្នកមានមុខមាត់ក្នុងសង្គមជាច្រើននាក់ រហូតទៅដល់១២០តុ និងចំនាយថវិកាអស់ជាង២០មុឺនដុល្លារឯណោះ។ ដូច្នេះហើយ ក្នុងពិធីអាពាហ៍ពិពាហ៍របស់តារាប្រុសស្រីរូបនេះ ពិតជាមានការរៀបចំយ៉ាងហ៊ឹកហ៊ាក់ មិនធម្មតានោះឡើយ។

Related posts

Leave a Comment