គួរឲ្យច្រណែនដល់ហើយ! បើកបង្ហាញបណ្តុំរូបភាពជាច្រើនសន្លឹក បង្ហាញពីក្តីសុខរបស់គ្រួសារ ឱក សុគន្ធកញ្ញា ពេញទីតែម្ដង

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពីបញ្ចប់ភាពលីវកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយបានរៀបរាប់អាពាហ៍ពិពាហ៍ជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស លោក អ៊ឹង សុខលី ហើយគេសង្កេតតារាច្រៀងក្នុងទ្រនំហង្សមាសរូបនេះ ហាក់បង្ហាញក្ដីសុខ បន្ទាប់ពីទទួលបានកូនប្រុសជាចំណងដៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពគួរឱ្យស្រឡាញ់ជាច្រើនសន្លឹកស្ដែងចេញពីសុភមង្គល និង ភាពកក់ក្ដៅយ៉ាងពេញទំហឹងរបស់គ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានប៉ា ម៉ាក់ និង កូនប្រុស ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្ញប់ស្ញែងសេចក្ដីសុខពួកគេយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញមិនត្រឹមតែជោគជ័យរឿងការងារនោះទេ សូម្បីតែជីវិតគ្រួសាររបស់កំពូលតារាចម្រៀងស្រីរូបនេះក៏មានសុភមង្គលខ្លាំងណាស់ដែរ ដោយសារតែមានស្វាមីដែលយល់ចិត្ត និងមានកូនប្រុសដែលសង្ហាគួរឱ្យ ស្រលាញ់ថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកកាលពីម្សិលមិញនេះផងដែរ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នេះ តារាចម្រៀងស្រីរូបនេះ តែងតែឆ្លៀតពេលវេលាឲ្យគ្រួសារ និង បង្ហាញពីសកម្មភាពដ៏មានសុភមង្គល របស់អ្នកនាងនិងស្វាមី ជារឿយៗ ហើយក៏បានបង្ហោះរូបភាបជាច្រើនឲ្យបណ្តាលអ្ននគាំទ្រជាច្រើនបានឃើញជាញឹកញាប់ ហើយក៏មានអ្នកលួចច្រណែន និង ជីវិតគ្រួសាររបស់អ្នកនាងមិនស្ទើរ ដោយនាងបានបង្ហាញពីភាពផ្អែមល្ហែមយ៉ាងមានក្តីសុខជាមួយនឹងស្វាមីព្រមទាំងកូនប្រុសដ៏គួរឲ្យស្រលាញ់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ អ្នកនាង ឱក សុគន្ធកញ្ញា ក៏បានភ្ជាប់សារយ៉ាងខ្លីបែបនេះថា៖ “ដកឃ្លាបន្តិច ហើយសម្រាក់បន្តិច ញញឹមបន្តិចផង នោះអ្នកហ្នឹងបានធូរបន្តិច ការញញឹមរបស់អ្នកគឺជាកំលាំងចិត្តដ៏សំខាន់សម្រាប់ខ្លួនឯង រំខានបងប្អូនមើលហើយញញឹមបន្តិចផង”៕

ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ។

Related posts

Leave a Comment