បន្ទាប់ពីឪពុកម្តាយ ថ្ងៃកំណើត ពេជ្រ សោភា ចូលវ័យ ៣៧ ឆ្នាំ មិនបំភ្លេចគុណលោក ជុំ ប៊ុនធឿន ដល់ថ្នាក់ធ្វើរឿងមួយនេះ…(មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ តារាចម្រៀងស្រីដ៏ល្បីល្បាញ ពេជ្រ សោភា បានរៀបចំឆ្លងខួបកំណើតអាយុ ៣៧ ឆ្នាំ យ៉ាងស្ងៀមស្ងាត់បំផុត តែយ៉ាងណាគេក៏ឃើញមានវត្តមានតារាសម្តែង ឆឹម សក្តដា ដែលជាសង្សារបណ្តូលចិត្តចូលរួមជូនពរនាងដោយផ្ទាល់ផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជូនពរផ្ទាល់មាត់មិនអស់ចិត្ត តារាប្រុសរូបសង្ហា ឆឹម សក្ដដា បានបង្ហោះរូបថតផ្អែមល្ហែមជាច្រើនសន្លឹកនៅលើគណនីហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រលួចច្រណែននឹងស្នេហារបស់ពួកគេទាំងពីរមិនស្ទើរឡើយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មិនត្រឹមតែបង្ហោះរូបថតស្វីតៗបង្ហាញពីក្ដីស្នេហ៍រឹងមាំ ក្នុងនោះ ឆឹម សក្ដដា ក៏បានសរសេរពាក្យជូនពរសង្សារបណ្ដូលចិត្តយ៉ាងស្វីត តែលោកបានឆ្លៀតផ្ដាំមិត្តស្រីកុំឱ្យពូកែប្រចណ្ឌខ្លាំងពេកថែមទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ឆឹម សក្ដដា បានជូនពរថ្ងៃកំណើតមិត្តស្រីថា «រីករាយថ្ងៃកំណើត bae bae! ជូនពរសម្រេចគ្រប់ភារកិច្ច សម្រស់កាន់តែស្អាត សំឡេងរឹតតែពីរោះ!!! ហើយបើអាច កាត់បន្ថយការប្រច័ណ្ឌ thanks for this love» ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាមួយគ្នានោះ ពេជ្រ សោភា ក៏បានបញ្ជាក់ថា មិនសូវមានអ្វីគួរឲ្យភ្ញាក់ផ្អើលអ្វីខ្លាំងនោះទេ ដោយសារតែ រូបលោក ជាប់រវល់ការងារខ្លាំង ហេតុនេះ ត្រូវធ្វើមុនថ្ងៃឲ្យរូបនាង ទន្ទឹមនឹងនេះ រូបនាងក៏បានប្រាប់ឲ្យដឹងថា ក្រៅពី នឹកឃើញគុណបំណាច់របស់ ឪពុកម្តាយដែលខំចិញ្ចឹមបីបាច់រក្សាហើយនោះ រូបខ្លួនក៏នៅនឹកឃើញ លោកគ្រូ ជុំ ប៊ុនធឿន ដោយសារតែលោកគ្រូ ទើបរូបនាង អាចដើរមកដល់ថ្ងៃនេះបាន លើសពីនេះ គាត់ជាមនុស្សដំបូង ដែលណែនាំរូបនាង ពីការធ្វើបទចម្រៀងផងដែរ។

គួរបញ្ជាក់ផងដែរថា ក្នុងថ្ងៃកំណើតនេះ ដើម្បីជាការសម្តែងគុណទៅលោកគ្រូ ជុំ ប៊ុនធឿន រូបនាង រួមជាមួយ លោក មាស សុគន្ធ ហៅលោកគ្រូអ៊ួយ បានយកស្នាដៃ និពន្ធទំនុកច្រៀង របស់លោកគ្រូ ជុំ ប៊ុនធឿន មកធ្វើជាបទថ្មី ក្នុងចំណងជើងថា “ឈប់ដេញដោល ៉ ស្តាប់ហើយ ជក់ចិត្តខ្លាំងណាស់៕

Related posts

Leave a Comment