ក្រោយតុលាការសម្រេចលើកលែងការចោទប្រកាន់លើកញ្ញា មាន ពេជ្ររីតា ស្រាប់តែ តន់ ចន្ទសីម៉ា ចាត់ទុករឿងមួយនេះ ជាមេរៀនមួយស្រាប់អ្នកសិល្បៈ

ភ្នំពេញ៖ ក្រោយពីតុលការសម្រេចលើកលែងការចោទប្រកាន់លើកញ្ញា មាន ពេជ្ររីតា ដែលជាពិធីការិនីទូរទស្សន៍ MY TV ពិបណ្តឹងរបស់ឧកញ៉ា ហេង សៀ មហាជនមានការរំភើបចិត្តក្រៃលែង និង បងប្អូនសិល្បករសិល្បការិនីរួមអាជីពជាច្រើនបានសម្តែងការត្រេកអរចំពោះកញ្ញាផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែកនៅមុននេះបន្តិច នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ តារាចម្រៀងស្រីដ៏ល្បីប្រចាំផលិតកម្ម Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ក៏បានចូលរួមត្រកអរ ជាពិសេសនាងបានចាត់ទុករឿងនេះជាមេរៀនមួយសម្រាប់អ្នកសិល្បៈ គ្រប់រូបថែមទៀតផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ កញ្ញា តន់ ចន្ទសីម៉ា បានលើកឡើងយ៉ាងដូច្នេះថា៖ “#រឿងនេះជាមេរៀនមួយសម្រាប់អ្នកសិល្បៈ ហើយពេលនេះ កញ្ញា មាន ពេជ្ររីតា ហៅយូប៊ី ត្រូវបានតុលាការសម្រេចលើកលែងការចោទប្រកាន់ហើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានយកចិត្តទុកដាក់ និងជួយការពារតម្លៃអ្នកសិល្បៈ ជាពិសេសស្រ្តីតែម្តង ពោលគឺសម្តេចទាំងទ្វេតាមដានគ្រប់ពេលវេលា និងបញ្ជាឲ្យមេធាវីស្ម័គ្រចិត្តសម្តេចតេជោស្រាវជ្រាវរកយុត្តិធម៌ជូនជនរងគ្រោះពិតប្រាកដឲ្យខាងតែបាន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមថ្លែងអំណរគុណដល់ឯកឧត្តម គី តិច ប្រធានក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលបានលះបង់កម្លាំងកាយកម្លាំងប្រាជ្ញាជួយស្រាវជ្រាវយកយុត្តិធម៌ជូនកញ្ញា មាន ពេជ្ររីតា ដែលជាអ្នកសិល្បៈទន់ខ្សោយ។ នេះគឺជាជោគជ័យរបស់អ្នកសិល្ប:ទាំងមូល និងក៏ជាជោគជ័យរបស់ស្ត្រីទូទាំងប្រទេសផងដែរ។ តម្លៃ និងកិត្តិយសរបស់ស្ត្រីត្រូវបានការពារ ដោយច្បាប់ ដោយនាយករដ្ឋមន្ត្រី”។

Related posts

Leave a Comment