គ្រឺតណាស់លោកអើយ! អីយ៉ា ឱក សុគន្ធកញ្ញា និង ស្វាមី នាំកូនប្រុសបណ្តូលចិត្ត ញុំាអាហារជុំគ្នាម្តង មើលទៅពោរពេញទៅដោយភាពកក់ក្តៅ និង សុភមង្គលណាស់ ពិសេស ឆលី ធ្វើមុខឡើងប្លែកហ្មង…

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីជួរមុខអ្នកនាង ឱក សុគន្ធកញ្ញា ក្រោយពីបញ្ចប់ភាពលីវកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ ដោយបានរៀបរាប់អាពាហ៍ពិពាហ៍ជាមួយប្អូនប្រុសថៅកែផលិតកម្មហង្សមាស លោក អ៊ឹង សុខលី ហើយគេសង្កេតតារាច្រៀងក្នុងទ្រនំហង្សមាសរូបនេះ ហាក់បង្ហាញក្ដីសុខ បន្ទាប់ពីទទួលបានកូនប្រុសជាចំណងដៃ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រូបភាពគួរឱ្យស្រឡាញ់ជាច្រើនសន្លឹកស្ដែងចេញពីសុភមង្គល និង ភាពកក់ក្ដៅយ៉ាងពេញទំហឹងរបស់គ្រួសារកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលមានប៉ា ម៉ាក់ និង កូនប្រុស ធ្វើឱ្យអ្នកគាំទ្រជាច្រើនស្ញប់ស្ញែងសេចក្ដីសុខពួកគេយ៉ាងខ្លាំង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក នៅមុននេះបន្តិច នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ នេះ គេក៏បានឃើញតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា និង ស្វាមី បាននាំកូនប្រុសសំណព្វចិត្តញុំាអាហារជុំគ្នា គ្រាន់តែឃើញក៏ពោរពេញទៅដោយសុភមង្គល និង មានសេចក្តីសុខខ្លាំងណាស់។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ គេហទំព័រហ្វេសប៊ុក « Oeng Panhaboth – Charlie» បានភ្ជាប់សារយ៉ាងដូច្នេះថា៖ “អាហារជុំគ្នា រីករាយជុំគ្នា សូមឲ្យការនៅក្បែរគ្រួសាររបស់យាយតាអ៊ុំពូមីងប្រកបដោយភាពរីករាយ កុំភ្លេចមើលឲ្យដល់រូបចុងក្រោយ”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយឃើញរូបភាពជាច្រើនសន្លឹកនេះភ្លាម ធ្វើឲ្យហ្វេនៗជាច្រើនបាននាំគ្នាចូល ខមិន យ៉ាងដូច្នេះថា៖ “ចេះមេសអូនឆលី, ប្រុសសង្ហាអើយប្រុសសង្ហា, ស្រលាញ់ណាស់ឆលីអើយ, កុំជោជាមួយអូនឆលីម៉េចក៏មានដែរ,”៕

Related posts

Leave a Comment