សូមជួយគាំទ្រផងបងប្អូន! ភាពយន្តខ្នាតធំ បែប​បុរាណ​ខ្មែរ​​ សម្តែងដោយព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា​ ដែលនឹងចាក់បញ្ចាំងក្នុងពេលឆាប់ៗនេះនៅប៉ុស្ត៏ទូរទស្សន៏

ភ្នំពេញ៖ មហាជនជាច្រើនបានជ្រាបដឹងច្បាស់ហើយថាព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា ដែលទ្រង់គឺជា តារាវ័យក្មេងមួយរូប ជាប់សែស្រឡាយរាជវង្ស ដោយមានទេពកោសល្យ ខាងផ្នែកតន្រ្ដី ព្រមទាំងអាចច្រៀងចម្រៀងជាភាសាខ្មែរ បានយ៉ាងពិរោះ ហើយថែមទាំងចេះច្រៀងជាភាសាបរទេសដូចជា បារាំង ចិន ថៃ បានយ៉ាងល្អ ដែលមួយរយៈពេលចុងក្រោយនេះ ទ្រង់ទទួលបានការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ ចំពោះសមត្ថភាពច្រៀងរបស់ទ្រង់។យ៉ាងណាមិញ​ ព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា​ ក៏មាន​សមត្ថភាព​ និង​ទេពកោសល្យ​ក្នុង​ការ​សម្ដែង​ផងដែរ​

ដែល​ទ្រង់​នឹង​បង្ហាញ​ព្រះកាយ​ជាមួយ​ខ្សែ​ភាពយន្ត​ភាគ​បុរាណ​ រឿង​ “ទេព​ធីតា​ ព្កុលមាស” ដែលនឹង​គ្រោង​ចាក់​បញ្ចាំង​នៅលេី​កញ្ចក់​ទូរទស្សន៍​ CTN ក្នុង​ពេលឆាប់ៗនេះ​ នេះ​បេីយោងតាម​ការចុះផ្សាយ​ពី​គណនី​ហ្វេសប៊ុក​ផេក​ MYTV កាលពី​ល្ងាច​ម្សិលមិញ​នេះ​។ជាក់ស្តែង ក្នុង​សាច់រឿង​ខាង​លើ​នេះ​ដែរ​ ព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា​ ព្រះនាងសម្តែងជាតួអង្គ នាងព្កុលមាស​ ដែលត្រូវ​ទទួល​រងនូវការ​ធ្វើ​បាបពី​ម្តាយ​ និង​ប្អូន​ចិញ្ចឹម​យ៉ាង​ខ្លាំង​តែម្តង​ ដូចជាការ​វាយដំធ្វេីបាប​ជារៀង​រាល់ថ្ងៃ​ ដែលក្រោយពី​បាន​ធ្វើ​ការ​ទស្សនា​ហេីយនោះ​

ប្រាកដ​ជាមាន​អារម្មណ៍​ជក់ចិត្ត​ដិតអារម្មណ៍​ជាក់​ជា​មិនខាន​ឡើយ​។ក្នុងនោះដែរ សូម​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់​គ្នា​ នូវ​សាច់​រឿង​ដ៏ពិសេស​មួយនេះ​ ដែល​ស្ថានីយ​ទូរទស្សន៍​ CTN នឹង​ធ្វើការ​ចាក់ផ្សាយក្នុងពេលឆាប់ៗនេះ​ ចង់​ដឹងថាឈុតឆាក​សាច់រឿង​ល្អ​មេីលយ៉ាងណា​ និងព្រះអង្គម្ចាស់ក្សត្រី ជេន​ ណា​ មាន​សមត្ថភាព​ និង​ទេពកោសល្យ​សម្តែង​យ៉ាង​ណា​នោះ​ សូម​រង់ចាំ​តាមដាន​ទស្សនា​ទាំងអស់​គ្នាណា។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment