សូមចូលរួមសោកស្តាយផង នាយ តោ អតីតក្រុមកំប្លែងនាយ ពែកមី បានទទួលមរណភាព ដោយសារតែ…

ហ្វេសប៊ុក៖ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និង មិនគួរឲ្យជឿ ខណៈដែល នាយ តោ អតីតតារាកំប្លែងក្រុមនាយ ពែកមី បានទទួលមរណភាព នៅថ្ងៃពុធ ទី០៩ ខែមិថុនា ឆ្នាំ២០២១ នេះ ដោយសារតែជំងឺមហារីកក្រពះ។ នេះបើតាមការបញ្ជាក់ពីនាយ ក្រួច នៅលើបណ្តាញសង្គមហ្វេសប៊ុក។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះដែរ នាយក្រូច ក៏បានសម្តែងអារម្មណ៍សោកស្តាយ និង បានផ្ញើរសាររំលែកទុក្ខយ៉ាងក្រៀមក្រំយ៉ាងដូច្នេះថា៖ “តារាកំប្លែង នាយ តោ (ហៅសំខាន់លាស់)ស្លាប់ហើយ 09/06/2021 ដោយរោគមហារីកក្រពះ សូមចូលរួមរំលែកទុក្ខផង”។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួររំលឹកផងដែរថា កាលពីជាង ១០ឆ្នាំមុន នាយ តោ ធ្លាប់បានចូលរួមសម្តែងសាច់រឿង “អ៊ូរខុងលង់ស្នេហ៍ស្រីស្អាត“ លេីឆាកប៉ុស្តិ៍ទូរទស្សន៍ CTN ក្នុងកម្មវិធី រាត្រីកំសាន្ត ដែលពេលនោះលោកបានដេីរតួអង្គជាជ្រូកប៉ាជេ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំង ក៏ដូចជាសំណេីចក្អាកក្អាយពីសំណាក់អ្នកទស្សនាជាច្រើន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ មានប្រិយមិត្ត និងមហាជន រួមទាំងតារាក្នុងវិថីសិល្បៈជាច្រើនរូបបានសម្តែងនូវអារម្មណ៍សោកស្ដាយ ព្រមទាំងផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតដល់គ្រួសារ ស ព ផងដែរ។ សូមលើកដៃប្រណំបួងសួងជូន វិញ្ញាណក្ខន្ធរបស់លោកពូ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment