ថាមែនៗ! បន្ទាប់ពិបានដឹងរឿងរ៉ាវ យឿន ពិសី នេះភ្លាម ខណៈពេលនេះលោក មាស រិទ្ធី បានចេញមុខនិយាយហើយ ដោយបានប្រាប់យ៉ាងច្បាស់ៗថា..(មានវីដេអូ)

ហ្វេសប៊ុក៖ ថ្មីៗមកនេះអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក និង Tik Tok ជាច្រើនកំពុងផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញវីដេអូតួញយំសោកត្អូញត្អែររកយុត្តិធម៌មួយរបស់តារាចម្រៀង យឿន ពិសី ដែលគេស្គាល់ច្បាស់គឺជាម្ចាស់ពានរង្វាន់ Cambodia’s Got Talent។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងវីដេអូនោះ យឿន ពិសី បានយំទឹកភ្នែកហូររហាម តូចចិត្តចាប់តាំងពីក្លាយជាម្ចាស់ពានរង្វាន់ឆ្នាំ ២០១៥ រហូតដល់ឆ្នាំ ២០២១ នេះ មួយឆ្នាំមិនទាន់បានមួយឆាកឡើងច្រៀងដូចតារាចម្រៀងដទៃ ទាំងដែលលោកមិនបានទាមទារតម្លៃខ្លួនរាប់ម៉ឺន រាប់ពាន ឬរាប់រយដុល្លារដូចតារាចម្រៀងផ្សេងទៀតផង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្ចាស់ពានរូបនេះនិយាយទាំងរលីងរលោងទឹកភ្នែកទៀតថា បើពេលវេលាអាចវិលថយក្រោយបាន យឿន ពិសី សុំមិនជាប់ជាម្ចាស់ជ័យលាភីល្អជាង ព្រោះរាល់ថ្ងៃនេះ លោកដេកឱបតែពានរង្វាន់ ដេកឱបតែឈ្មោះថាម្ចាស់ពាន ប៉ុន្ដែគ្មានតម្លៃទាល់តែសោះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាក្ដី ជុំវិញបញ្ហាលើកឡើងទាំងក្ដីឈឺចាប់របស់ យឿន ពិសី គេក៏ឃើញពិធីករទូរទស្សន៍ហង្សមាសបានបកស្រាយជូនមហាជនជ្រាបច្បាស់ បំបាត់មន្ទិលដូច្នេះថា«កម្មវិធី Cambodia’s Got Talent គឺជាកម្មវិធីប្រកួតសមត្ថភាពចម្រុះ ហើយចំពោះមូលហេតុដែល យឿន ពិសី មិនសូវចេញមុខតាមកម្មវិធីព្រោះ នៅពេលមានកម្មវិធីគឺមានម្ចាស់ឧបត្ថម្ភកម្មវិធី ដូច្នេះការជ្រើសរើសតារាទាំងអស់សម្រាប់កម្មវិធីមួយ គឺត្រូវសម្រេចលើម្ចាស់ឧបត្ថម្ភជាអ្នកជ្រើសយកអ្នកណាតែប៉ុណ្ណោះ ហើយខាងផលិតកម្មមិនមានគោលបំណងចង់បោះចោល យឿន ពិសី ដែរ»៕ សូមស្ដាប់ការបកស្រាយរបស់លោក មាស រិទ្ធី នៅខាងក្រោម៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment