ភ្នំពេញ៖ ប្រិយមិត្តជ្រាបរួចមកហើយថាកាលពីថ្ងៃមិ្សលមិញនេះ គូស្វាមីថ្មី លោក ប៉ែន ចំរ៉ុង និងភរិយា ហ៊ុន ដាណេ បានចាប់ដៃគ្នាចូលរោងជ័យ ក្រោយពីបានស្វែងយល់ចិត្តគ្នាអស់រយៈពេលជាយូរណាស់មកហើយ ហើយក៏បានសម្រេចចិត្តចូលរោងជ័យ។ ពិធីករស្រស់សង្ហាលោក ប៉ែន ចំរ៉ុង បានបង្ហាញក្តីរំភើប ក្រោយពីបានចូលរោងការថ្ងៃនេះមិ្សលមិញនេះ។ នៅក្នុងរៀបអាពាហ៍ពាហ៍នេះបានរៀបចំយ៉ាងល្អ អមជាមួយផ្កាភ្ញី ដោយរៀបចំយ៉ាងអធិកអធម៍ អមជាមួយក្បូរក្បាច់ដ៏ប្រណិត ក្នុងកម្មវិធីទាំងមូល
រួមជាមួយការរៀបចំតុបតែងបានយ៉ាងល្អឥតតខ្ចោះ ពីសំណាក់ម្ចាស់សំអាងការដែលធ្វើឲ្យភ្ញៀវជាច្រើន លង់នឹងទិដ្ឋភាព កាលពីយប់មិញនេះ។ ហើយការរៀបចំពិធីមង្គលការនេះគឺស្ថិតនៅក្នុង ដឺព្រីមៀ សេនធ័រ សែនសុខ អាគារ B។ បើយើងងាកមកមើលពីទិដ្ឋភាពនៃសកម្មភាពតារាជាច្រើនបានចូលរួប គឺម្នាក់ៗបានរៀបចំខ្លួនបានយ៉ាងស្រស់ស្អាត ស្រស់សង្ហា រួមមានតារា ឆាយ វីរៈយុទ្ធ, នី រតនា និងភរិយា, ករុណា ពេជ្រ, ខាត់ សុឃីម, កាតុ, តាន់ គីមសួរ, ម៉ម សុម៉ាលី, នាយ គ្រឿន, នាយ ចាបចៀន, ខេម, ហេង ឡុង, ចន ច័ន្ទលក្ខិណា,សុខ ពិសី និងតារាល្បីៗជាច្រើនរូបទៀត ដើម្បីចូលរួមអបអរសាទរ និងជូនពរដល់ គូស្វាមី ភរិយាថ្មី។
រួមជាមួយគ្នានេះផងដែល យើងងាកមកមើលពីសម្រស់របស់កញ្ញា សុខ ពិសី ឯណោះវិញ ពិតជាស្រស់ស្អាតខ្លាំងណាស់ ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីរបស់លោកប៉ែន ចំរ៉ុង និងភរិយា។ នៅក្នុងឈុតរបស់កញ្ញា យ៉ាងស្រស់ស្អាតនេះ ឆ្នៃម៉ូដរ៉ូបសំរាប់នាងខ្ញុំដោយ ហាងកាត់សំលៀកបំពាក់ ណាវីតា លេខទូរសព្ទ័ណាវីតាកាត់សំលៀកបំពាក់ 015 585891.012 571342″។ ប្រិយមិត្តចង់ដឹងកាន់តែច្បាស់នោះសូមទស្សនារូបភាពខាងក្រោមនេះ៕